សិស្សស្រីវ័យ ១៨ ឆ្នាំម្នាក់ ឈ្មោះ ឌីម អេងជូ ដែលមានស្រុកកំណើតនៅភូមិ២២ ជុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានដឹងថា បានត្រូវជនល្មើសចំនួន ៥ នាក់ ស្ទាក់ចាប់រំលោ-ភ និងសម្លា-ប់បំបិទមាត់យ៉ាងព្រៃផ្សៃ ខណៈនាងកំពុងធ្វើដំណើរតាមផ្លូវពីសាលារៀន ត្រឡប់ទៅផ្ទះតែម្នាក់ឯង។
អ្វីដែលខ្លោចចិត្តបំផុតនោះ គឺនាងជាសិស្សរៀនថ្នាក់ទី១២ និងត្រូវប្រឡងបាក់ឌុប នៅឆ្នាំនេះផងដែរ ប៉ុន្តែ អ្វីៗត្រូវរលាយ ដោយសារសារពួកជនតរិច្ឆាន ព្រួតចាប់រំលោ-ភ និងសម្លា-ប់យ៉ាងសា-ហាវ នៅក្នុងព្រៃ។
តែទោះជាយ៉ាងណា ឈាមស្រែកស្បែកហៅ ទីបំផុត ជនសង្ស័យវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់បានហើយ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ សំណាង សម័យតេជោ ស្រលាញ់សន្តិភាព បានបង្ហោះរូបភាព និងបញ្ជាក់ឲ្យដឹងថាថា វេលាម៉ោង ២ និង ១៥ នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២២០១ ក្រុមការងារ សហការ ជាមួយបងប្អូន ប្រជាការពារភូមិសហគ្រាន់ ភូមិប៉ាង បុសថ្លាន់ និង ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោ-ភសម្លា-ប់ ក្មេងស្រី ឌីម អេងជូ។
ទន្ទឹមនេះផងដែរ ឃើញថាកំហឹងមហាជនបានផ្ទុះកញ្ជ្រោងខ្លាំងតែម្តង ដោយម្នាក់ៗស្នើឲ្យប្រ-ហារជីវិតចោលទៅ និងខ្លះទៀតថា សូមសមត្ថកិច្ចចាប់ពួកវាឲ្យអស់ ហើយយកមកតម្រៀបគ្នាកា-ត់ប្រដាប់ភេទប្រ-ឡាក់អំបិលម្តងម្នាក់ៗ ដើម្បីឲ្យវាស្គាល់រសជាតិឈឺចាប់….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













