Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំតាំងពិព័រណ៍សិល្ប:មហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប បង្ហាញសាធារណជនចូលទស្សនា

spot_img

ភ្នំពេញ ៖ ការតាំងពិព័រណ៍សិល្បៈមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍មួយអមកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកបង្ហាញជូនសាធារណជន ឱ្យទស្សនាដោយឥតគិតថ្លៃ នៅឯសារមន្ទីរជាតិ ពិព័រណ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ការតាំងពិព័រណ៌សិល្បៈមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុបនេះ ជាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូ ដែលបង្ហាញពីបទពិសោន៍នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំ និងការចូលឥទ្ធិពលគំនិតរវាងសិល្បករនៃទ្វីបទាំងពីរ។ល។ រូបភាពខ្លឹមសារនៃពិព័រណ៍នេះ បានបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌ នៃបណ្តាប្រទេសក្នុងទ្វីបអាស៉ី និងអឺរ៉ុប។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹងថា ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការចូលរួមពីសិល្បករចំនួន ៣៧រូប មកពីទ្វីបអាស៉ីនិងអឺរ៉ុប ដោយបាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗចំនួន ៦។ ប៉ុន្តែមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ឆ្នាំ២០២១នេះសម្រាប់កម្ពុជា មានចំណងជើងថា «អាស៉ី និងអឺរ៉ុប ៖ ចំណងវប្បធម៌»។ នេះគឺជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍មហោស្រពជាង៣០ មានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងកិច្ចសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើទី១៣ នៅថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ, ហើយក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ី-អឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃកិច្ច អាស៊ី-អឺរ៉ុប លើកទី១៣ ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×