ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ជាថ្មីដែលតារាចម្រៀងផ្នែកនារី នាំមុខគេក្នុងផលិតកម្ម ហ្គាឡាក់ស៊ី តន់ ច័ន្ទសីម៉ា បានសម្រេច ធ្វើកិច្ចការមនុស្សធម៌សំខាន់ក្នុងសង្គម។ នោះគឺការបរិច្ចាគនូវទឹកប្រាក់សន្ធឹកសន្ធាប់ ជួយទ្រទ្រង់សិល្បៈ បុរាណ។ បើដឹងជាតួលេខវិញ ពិតជាមិនធម្មតាឡើយ ច្រើនគួរសមហើយនឹងសម្រួលដល់ អ្នកទទួលបានដោះស្រាយបានខ្លះ។

តារាចម្រៀង តន់ ចន្ទសីម៉ា ប្រកាសឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង នឹងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ លើផេកហ្វេកប៊ុកផ្លូវការរបស់ខន។
ក្នុងការប្រកាសឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណនេះដែរ តារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហាញចំណាប់អារម្មណ៍ថា នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង នឹងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ

នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ា ទទួលបានការផ្សព្វផ្សាយ លើក្រុមហ៊ុនធំៗបី ដោយទទួលបានប្រាក់ឈ្នួល ដែលមិនធ្លាប់ស្រមៃពីមុនមក ។ នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ
បើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម







