Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិគ្នាសោះ មិនគួរ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង! មក​ដឹង​រឿង​លម្អិត ជា​ពិសេស​ជ-ន​ដៃ​ដល់​សារភាព​ថា​…

មហាជនពិតជាបានសម្តែងនូវក្តីអាណិតអាសូរ សោកស្តាយ និងក៏ដូចបញ្ចេញកំហឹងឈឺចាប់យ៉ាងខ្លាំង ចំពោះករណីជ-នមិនស្គាល់មុខរំលោ-ភសម្លា-ប់ ទៅលើយុវតីម្នាក់ឈ្មោះ ឌីម អេងជូ អាយុ ១៦​ ឆ្នាំ ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈនាងកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញតែម្នាក់ឯង។

តែទោះយ៉ាងណា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ជនដៃដល់ជាឃាត.កររំលោ-ភសម្លា-ប់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃចំការក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំង​ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បន្ទាប់ពីក្មេងស្រី២នាក់បានថតបានជនរំលោ-ភសម្លា-ប់នេះ កំពុងដើរអត់ពាក់ស្បែកជើង រួចរាយការណ៍ជូនសមត្ថកិច្ច និងប្រជាការពារ ចុះទៅចាប់ភ្លាមៗ។

ទាក់ទងករណីនេះផងដែរ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចមាន់១ក្បាលពីអ្នកភូមិ ហើយក៏ត្រូវបានម្ចាស់មាន់ហៅមកសួរនាំ ថតរូប និងបង្គាប់ឲ្យទៅយកមាន់វិញ។ ប៉ុន្តែ មិននឹកស្មានដល់ថា ពេលជនដៃដល់ទៅយកមាន់ ក៏កើតករណីរំលោ-ភសម្លា-ប់ដ៏ព្រៃផ្សៃនេះតែម្តង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ក៏បានរត់គេចខ្លួនបន្យល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ និងស្បែកជើង១គូ ជាភស្តុតាង។

នៅចំពោះមុខសមត្ថកិច្ច ជនរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចមាន់ រំលោ-ភសេពសន្ធវៈ និងសម្លា-ប់ ហើយយកទូរស័ព្ទជនរងគ្រោះ ទៅលក់នៅភ្នំពេញបានតម្លៃ ២០ ម៉ឺនរៀល ទិញខោអាវ រួចជិះឡានត្រឡប់មកស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×