Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុឹម ខ្លោចចិត្តណាស់! មុនស្លាប់ នាង​បានប្រាប់​ថា ពេល​ប្រឡង​បាក់​ឌុប​ជាប់ នាង​មាន​បំណង​ចង់​រៀន​ផ្នែក….

spot_img

គួររម្លឹកបន្តិចថា យុវតីម្នាក់ឈ្មោះ ឌីម អេងជូ អាយុ ១៦ ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ស្ទាក់ចាប់រំលោ-ភ រួចសម្លា-ប់បំបិ-ទមាត់ នៅចំណុចចំការពោតមួយកន្លែង ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ កាលពីវេលាម៉ោងប្រមាណ ៥ ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈនាងកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញតែម្នាក់ឯង។

តែទោះយ៉ាងណា ក្រោយធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ នៅទីបំផុត នាសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានឈានចាប់ខ្លួនជនដៃដល់ជាស្រុកភូមិជាមួយគ្នាមានឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន អាយុ ១៦ ឆ្នាំ ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃចំការ ក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំង ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បន្ទាប់ពីក្មេងស្រី២នាក់បានថតបានជនរំលោ-ភសម្លា-ប់នេះ កំពុងដើរអត់ពាក់ស្បែកជើង រួចរាយការណ៍ជូនសមត្ថកិច្ច និងប្រជាការពារ ចុះទៅចាប់ភ្លាមៗ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យអាណិត និងសោកស្តាយជំនួសគ្រួសារ សាច់ញាតិយ៉ាងខ្លាំងនោះ គឺនាងត្រូវបានដឹងថា ជាសិស្សរៀនពូកែម្នាក់ ដែលសល់តែជាង១ខែទៀតប៉ុណ្ណោះ នឹងត្រូវប្រលងបាក់ឌុបបញ្ចប់ថ្នាក់ទី១២ ទៅហើយៗ ពេលប្រលងជាប់ នាងចង់ចូលរៀនសាលាពេទ្យ ប៉ុន្តែ អ្វីៗត្រូវបានរលាយអស់។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Nem Pav បានរៀបរាប់ឲ្យដឹងថា៖ «ខ្លោចផ្សាខ្លាំងណាស់ ម្ដាយធ្វើដំណើរមកពីប្រទេសថៃដើម្បីជូនដំណើរសពកូនស្រីលើកចុងក្រោយ តែមកមិនទាន់ព្រោះសពមិនអាចទុកយូរបាន។ នៅក្នុងឆ្នាំនេះផងដែរគឺជាឆ្នាំប្រលងរបស់ ជូ (ប្រលងបាក់ឌុប) ជូ ថា ជូ ចង់រៀនពេទ្យពេលប្រលងជាប់ ហើយនៅខែ12ខាងមុខនេះគឺដល់ខែ ជូ ត្រូវប្រលងហើយ តែគួរអោយស្ដាយ ជូ មិនបាននៅចូលរួមការប្រលងមួយនេះទេ មកដល់ពេលនេះ គ្មានពាក្យអ្វីនិយាយក្រៅពីពាក្យថាសោកស្ដាយ ឈឺចាប់ លើសពីអាណិត មិនគួរណាក្មេងស្រីល្អៗដូច ជូ មកជួបនិងរឿងអាក្រក់ព្រៃផ្សៃបែបនេះទេ Dim Engchou»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×