ភ្នំពេញ ៖ តារាចម្រៀង ករុណា ពេជ្រ បានបង្ហាញបទចម្រៀងថ្មីមួយបទ ដែលបានស្តាប់ហើយ ពិតជាមិនសរសើរមិនបាន ព្រោះទាំងអត្ថន័យ និងសំឡេងច្រៀង គឺរួមចូលគ្នាល្អណាស់។ បទនោះកំពុងធ្វើឲ្យអ្នកខេត្តកំពង់ស្ពឺមានការ ស្រឡាញ់ចូលចិត្ត ដែលនិយាយពីសម្រស់នារី កំពង់ស្ពឺ ព្រមទាំងទេសភាពដ៏ ស្រស់ស្អាតនៃ តំបន់នានាក្នុងខេត្តកំពង់ស្ពឺដែល កំពុងកែប្រែមុខមាត់ជាច្រើន។
យូរៗម្តងករុណា ពេជ្រ លើកយកបទចម្រៀង ដែលខ្លួនច្រៀង ដើម្បីបំពេរអារម្មណ៍ប្រិយមិត្ត ទស្សនិកជនដែលស្រឡាញ់ចូលចិត្តលោក។ បើទោះជាលោក រវល់ជាមួយ ការងារសង្គមបែបណា ឃើញថា តារាប្រុសម្នាក់នេះ នៅតែឈ្លៀត បង្ហាញចម្រៀង ដែលច្រៀងផ្ទាល់ខ្លួនជូនអ្នកគាំទ្រ ។ មូលហេតុលោក ក៏ជាតារាលេចធ្លោ ផ្នែកចម្រៀង លំដាប់យុវវ័យម្នាក់ក្នុងស្រុក មុនពេលលោក បន្ថយងារជាតារាចុងក្រោយនេះ។ យ៉ាងណា តារាប្រុសរូបនេះ នៅតែមានសន្ទុៈគាំទ្រ ពីសំណាក់ប្រិយមិត្ហមហាជន ទើបរាល់ពេលចេញចម្រៀង ដែលច្រៀងនៅថោនម្តងៗ មានការគាំទ្រដូចមុនដដែល។
តារាប្រុសដែល ដឹងគុណឪពុកម្តាយ ដោយគោរពពេញបេះដូងនេះ បានលើកយកចម្រៀងមួយបទនិយាយ ពីរឿងរ៉ាវមួយចំនួន នាខេត្តកំពង់ស្ពឺ ក្រោមចំណងជើងថា «មន្តស្នេហ៍កំពង់ស្ពឺ» ហើយចម្រៀងមួយនេះ ពិតជាស៊ីជម្រៅផ្នែក មនោសញ្ចេតនាច្រើន។ ពិសេសមិត្តអ្នកស្តាប់ បានស្តាប់ហើយនោះ គឺស្លង់អារម្មណ៍ តាមទាំងមិនដឹងខ្លួន។ ម្ល៉ោះហើយ តារាចម្រៀង ករុណា ពេជ្រ នៅតែជឿថាចម្រៀងមួយនេះ បន្តបានការគាំទ្រពី ទស្សនិកជនជាបន្ថែមទៀត ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម