Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀនម្នាក់ លួងលោម​យក​ភាព​បរិសុទ្ធ​នាង​ក្រមុំ​ពិការ​ភ្នែក រហូត​ដល់​៥​ឆ្នាំ សន្យា​យក​ធ្វើ​ជា​ប្រពន្ធ តែ​ដល់​ថ្ងៃ​សែន​អត់​ឃើញ​មុខ ហើយ​ទាំង​ប្ដឹង​ពីបទ…

spot_img

នេះជារឿងដ៏មិននឹកស្មាន និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ នៅពេលដែលបានដឹងថា គ្រូបង្រៀនរូបស្រស់សង្ហាម្នាក់ បានលួងលោមនារីពិការភ្នែកទាំងពីរម្នាក់ រហូតឆក់យកភាពបរិសុទ្ធរបស់នាងបានសម្រេច និងតែងមកសម្រេចចំណង់ផ្លូវភេទជាមួយនាង រហូត៥ឆ្នាំ។ ប៉ុន្តែ អ្វីដែលគួរឲ្យស្អ-ប់ខ្លាំងបំផុតនោះ គឺបុរសមិនសមជាគ្រូរូបនេះ ពុំត្រឹមសន្យា «ខ្យល់» ថាយកនាងធ្វើជាប្រពន្ធទេ តែថែមទាំងប្តឹងនាង ចោទពីបទបរិហាកេរ្តិ៍ទៀតផង បន្ទាប់នាងប្តឹងគ្រូរូបនេះបោកប្រាស់នាងថាមកសែនព្រេន តែបែរជាមិនមកតាមការសន្យា។

យោងតាមប្រភពព័ត៌មាន នារីរងគ្រោះឈ្មោះ ហ៊ុយ ចាន់នី បានរៀបរាប់ឲ្យដឹងថា គ្រូបង្រៀនឈ្មោះ កាក់ សុផាន់ណា តែងតែលួងលោមចិត្តនាង កុំអោយរករឿង ប្ដឹងផ្ដល់អី ដោយរូបគេនឹងទទួលខុសត្រូវរាល់ទង្វើររបស់គេទាំងអស់ដែលបានប្រព្រឹត្តមកលើខ្លួនប្រាណនាង ប៉ុន្តែ រាល់ពាក្យសម្ដីរបស់ឈ្មោះ កាក់ សុផាន់ណា និយាយសុទ្ធតែបោកប្រាស់ទាំងអស់។ ជាក់ស្តែង លុះដល់ថ្ងៃដែលបានយល់ព្រមសែនព្រេនជាមួយនាង ហើយម្ដាយនាងខំរកខ្ចីបុលលុយគេទិញម្ហូប និងសម្ភារៈសែន ស្រាប់តែគ្រូកំហូចរូបនេះបែរជាមិនមក ហើយថែមទាំងប្រើពាក្យថា គ្មានច្បាប់អោយយកអ្នកពិការភ្នែកទាំងពីធ្វើប្រពន្ធនោះទេ។

ប្អូនស្រី ហ៊ុយ ចាន់នី បានបន្តថា ដោយសារគ្រូ កាក់ សុផាន់ណា ក្បត់ពាក្យសន្យាបន្ទាប់បោកប្រាស់មកលើរូបនាងឆ្អែតឆ្អន់ នាង និងម្តាយ ក៏បានដាក់ពាក្យប្ដឹង មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។ តែទោះយ៉ាងណា នាងមិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការអ្វីសោះលើគ្រូបង្រៀនឈ្មោះ កាក់ សុផាន់ណា នោះទេ និងផ្ទុយទៅវិញ បែរជាគ្រូបង្រៀនរូបនេះប្ដឹងបកមកលើនាង និងម្ដាយ ទៅតុលាការពីបទកំហែងយក និងបរិហារកេរ្តិ៍ជាសាធារណៈ ទៅវិញ។

ជាក់ស្តែង ថ្មីៗនេះ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តពោធិ៍សាត់ បានកោះហៅនាង និងម្ដាយ ចូលខ្លួនបំភ្លឺ តាមបណ្ដឹងរបស់គ្រូបង្រៀនឈ្មោះ កាក់ សុផាន់ណា ពីបទកំហែងយក និងបរិហារកេរ្តិ៍ ពោលគឺក្រោយរូបនាងបានប្ដឹងគ្រូរូបនេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រួចមក។ អុីចឹង មានន័យថា បណ្ដឹងរបស់ឈ្មោះ កាក់ សុផាន់ណា គឺមានប្រសិទ្ធិភាពជាងពាក្យបណ្ដឹងរបស់នារីរងគ្រោះទៅទៀត ឬមួយមកពីគ្រួសារនាងក្រីក្ររកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ទើបច្បាប់ធ្វើរឿងបែបនេះ!?។

ទាក់ទងការចោទប្រកាន់ពីសំណាក់គ្រួសារនារីរងគ្រោះជាជនពិការ គ្រូបង្រៀនឈ្មោះ កាក់ សុផាន់ណា បានឆ្លើយបំភ្លឺថា រូបគេមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ពីនាង ហ៊ុយ ចាន់នី ទេ និងបាននិយាយថា រូបគេមិនអាចយកស្ត្រីពិការភ្នែកធ្វើជាប្រពន្ធបានឡើយ។

តែទោះយ៉ាងណា នាង ហ៊ុយ ចាន់នី បាននិយាយថា ទោះបីគ្រូ កាក់ សុផាន់ណា ខំប្រឹងឆ្លើយដោះសារយ៉ាងណា គឺការពិតនៅតែជាការពិត ព្រោះថា រាល់ពេលដែលគ្រូរូបនេះ បានប្រព្រឹត្ត មកលើនាងម្ដងៗ គឺប្អូនស្រីរបស់នាងបានដឹងគ្រប់ពេលទាំងអស់ ហេតុអីមិនទទួលខុសត្រូវលើអ្វីដែលខ្លួនប្រព្រឹត្តសោះអុីចឹង។

នាងក៏បានទម្លាយឲ្យដឹងថា គ្រូ កាក់ សុផាន់ណា លួងលោមរំលោភសេពសន្ថវៈជាមួយនាង ប្រព្រឹត្តទៅចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយដោយសារតែមិនអាចធ្វើបែបនេះតទៅទៀតបាន នាងក៏សុំលោកគ្រូ កាក់ សុផាន់ណា ធ្វើការសែនព្រេនជាប្ដីប្រពន្ធ ហើយគ្រូ កាក់ សុផាន់ណា ក៏បានយល់ព្រមតាមការស្នើសុំរបស់នាងផងដែរ។ ប៉ុន្តែ លុះដល់ថ្ងៃសែន ម្ដាយនាងខំរកខ្ចីបុលលុយគរទិញម្ហូប និងសម្ភារៈសែន ស្រាប់តែ កាក់ សុផាន់ណា មិនមក និងថែមទាំងប្រើពាក្យថា គ្មានច្បាប់អោយយកអ្នកពិការភ្នែកទាំង២ធ្វើប្រពន្ធទេ។ ហេតុនេះ នាងទទួចសុំអ្នកច្បាប់ទាំងអស់ ជួយរកយុត្តិធម៌សម្រាប់រូបនាងផង ខណៈគ្រូ កាក់ សុផាន់ណា បែរជាប្តឹងនាង និងម្តាយ ចោទពីបទកំហែងយក និងបរិហារកេរ្តិ៍ទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×