Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ានីតា បន្តផ្លោងសម្តីដាក់ សន ពិសិដ្ឋ ជុំវិញជម្លោះស្នេហាត្រីកោណ

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះអ្នកនាង ម៉ានីតា បានបន្តផ្លោងពាក្យសម្តីផ្លែផ្កាទៅកាន់តារាសម្តែងលោក សន ពិសិដ្ឋ អតីតគូស្នេហ៍របស់នាង ជុំវិញជម្លោះស្នេហាត្រីកោណ ដែលនាងបានសម្តែងការកើតទុកមិនសុខចិត្តនៅពេលដែលតារារូបនេះកំពុងទាក់ទងនារីថ្មីម្នាក់ទៀត។
គេនៅមិនទាន់ដឹងទេថា ចំណងស្នេហារវាង ម៉ានីតា និងតារាសម្តែងលោក សន ពិសិដ្ឋ សុំជម្រៅ និងមានជម្លោះយ៉ាងណានោះឡើយ ប៉ុន្តែ ម៉ារីតា តែងតែបង្ហោះសារវាយប្រហារទៅកាន់តារារូបនេះ បន្ទាប់ពីលេចលឺថា លោក សន ពិសិដ្ឋ បានទាក់ទងស្នេហាថ្មីដែលជានារីដ៏ស្រស់ស្អាត ហើយក៏មានអាជីពនៅក្នុងសិល្បះនេះផងដែរ។

ម៉ានីតា ហាក់កើតទុកមិនសុខចិត្តចំពោះរឿងនេះឡើយ ដោយនាងនៅតែបន្តបង្ហោះសារតាមហ្វេសប៊ុកវា.យប្រ.ហារលោក សន ពិសិដ្ឋ ជាបន្តបន្ទាប់ថា ជួយស៊ែឲ្យអតិតសង្សារចាស់ គិតទៅមនុស្សប្រុសនេះបែកគ្នាមួយឆ្នាំហើយ នៅតែមិនកែចរិត នៅតែមានល្បិចពិសពុល មិនស្គាល់កម្មពារមែន ចេះមកបំភ្លៃហាមាត់ចេញព័ត៌មិនការពិតចឹងបានទៀត សនពិសិដ្ឋបែបអស់ក្រទ្បាដើរត្រឹមនាងហ្នឹងពិតមែន ? តែសាកសមគ្នាហើយព្រោះចរិតដូចគ្នា មិនចំលែកទេដែលលោកឯង ហ៊ានបំភ្លៃការពិតមិនទទួលស្គាល់នូវព៍ត៌មានដែលខ្ញុំបំភ្លឺ ព្រោះទម្រាំបានគ្នានេះ ចាយកិត្តិយស និងកេរឈ្មោះអស់រលីងហើយ ។ សួរតិចមើលសង្សារចាស់ខ្មាសអ្នកដឹងរឿងពិតខ្លះទេ? ដែលនិយាយលាងខ្លួនឯង និងស្រីថ្មីឲ្យមហាជនដឹងថាខ្លួនស្អាតស្អំ ? ពីរនាក់ឯង អាចបំភ្លៃនិយាយមិនពិតឲ្យមហាជនគិតថានេះជារឿងពិត តែមិនអាចបំភ្លៃការពិតបានទេ ព្រោះត្រូវស្ពាយសម្ពាយកម្មនេះតកូនតចៅ ។ រៀបការជាមួយគ្នាហើយខំធ្វើបុណ្យលាងកម្មដែលខ្លួនទាំងពីរនាក់ បានសាងមកលើខ្ញុំផងណា ក្រែងជាតិក្រោយបានកើតមកជាមនុស្សទៀត មនុស្សដែលល្អ ចេះស្គាល់បុណ្យចេះស្គាល់បាបនិងគេ សាធុ សាធុ សាធុ។


នាងថា អ្នកឯងនាំឲ្យខ្ញុំប្រលាក់ភួកខ្ញុំអាចលាងជ្រះបាន តែអ្នកប្រលាក់អំពើលាមកដែលធ្វើមកលើខ្ញុំ គឺលាងមិនជ្រះមួយជីវិត សន ពិសិដ្ឋ ។ គ្រប់គ្នាដែលដឹងរឿងពិត គឺបានដឹងពីសន្តានដ៏អាក្រក់របស់អ្នក ក្រោយអ្នកនិយាយមិនពិត ចេញព័ត៌មានកាងស្រីស្នេហ៍ថ្មីអ្នក ។ មិនចង់ប្រលាក់អីជាមួយនិងមនុស្សគ្មានតម្លៃជាមនុស្សដូចជាអ្នកទៀតទេ តែរកយុត្តិធម៌ និងការពិតអោយខ្លួនឯងប៉ុណ្នោះ។
នាងខ្ញុំនិងចេញធ្វើសន្និសីទកាសែត ទម្លាយនូវ ភស្តុតាង និងសាក្សីក្នុងពេលឆាប់ៗខាងមុខនេះ ថាអ្នកឯងធ្វើអំពើថោកទាបអ្វីខ្លះមកលើខ្ញុំ និងអ្នកផ្សេងៗទៀត បើនៅតែមិនបកស្បែកអ្នកទេ គឺអ្នកឯងនៅតែបំភ្លៃការពិត។

ជាការកត់សម្គាល់ជុំវិញបញ្ហាខាងលើនេះតារាសម្តែងលោក សន ពិសិដ្ឋ បានអះអាងប្រាប់បណ្តាញសារព័ត៌មាន នៅក្នុងស្រុកមួយថា រវាងលោក និងអ្នកនាង ម៉ានីតា មិនមានអ្វីទាក់ទងគ្នាទៀតឡើយ ពោលពួកលោកមិនមែនជាប្តីប្រពន្ធស្របច្បាប់នោះដែរ។

លោកបញ្ជាក់ថា ម៉ានីតា មិនមានសិទ្ធិតាមផ្លូវច្បាប់ណាមួយ ដើម្បីធ្វើការហាមឃាត់លោកមិនឲ្យមានកស្នេហាថ្មីនោះឡើយ ហើយនាងក៏គ្មានសិទ្ធិយករូបភាពលោក និងសសេរបង្ហោះអ្វីដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកនោះឡើយ ព្រោះអ្វីៗបានបញ្ចប់ហើយ។

យ៉ាងណាបើតាមលោក សន ពិសិដ្ឋ ប្រសិនបើ ម៉ានីតា នៅតែបន្តបង្ហោះអ្វីដែលធ្វើឲ្យប៉ះពាល់កិត្តិយសលោកទៀតនោះ លោកអាចនឹងមានវិធានការផ្លូវច្បាប់ ខណះពេលនេះគូស្នេហ៍របស់លោក បានដាក់ពាក្យបណ្តឹងទៅលើបញ្ហាដែលបានកើតឡើងនេះរួចហើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×