ជាការពិតណាស់ ក្មេងៗសម័យនេះ គេតែងសង្កេតឃើញមានទូរស័ព្ទប្រើសឹងគ្រប់ៗគ្នា។ ក្នុងនោះ អ្នកកខ្លះសូម្បីទទួចរំុអុកឪពុកម្តាយឲ្យទិញឲ្យ ព្រោះបើគ្មានទូរស័ព្ទរៀនមិនចូលទេ ដោយយកលេសនេះលេសនោះ ដែលធ្វើឲ្យឪពុកម្តាយតាមមិនទាន់នោះទេ។ ប៉ុន្តែ ធាតុពិតនោះ គឺប្រើទូរស័ព្ទដើម្បីឆាតញ៉ែគ្នាប៉ុណ្ណោះ ដោយមិនបានយកទូរស័ព្ទទៅប្រើដើម្បីប្រយោជន៍ ក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រក្រេបយកចំណេះដឹងឡើយ។ ជាក់ស្តែង ក្មេងប្រុស-ស្រីខ្លះ អាយុមិនទាន់បាន ១២ – ១៣ ឆ្នាំ ស្រួលបួលផង ចេះមានសង្សារបាត់ហើយៗ នៅពេលឪពុកម្តាយស្តីបន្ទោសប្រដែប្រដៅឲ្យល្អ តាំងចិត្តតូចថ្លើម រហូតអ្នកខ្លះចិត្តសឿងចង់បញ្ចប់ជីវិតក៏មានដែរ។
ជាក់ស្តែង ក្មេងស្រីម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបនាង សម្រេចមកប៉ុនប៉ងលោ-តទឹកចង់សម្លាប់ខ្លួន ព្រោះតូចចិត្តរឿងឪពុកម្តាយស្តីបន្ទោសឲ្យ រឿងប្រើទូរស័ព្ទឆាតជ្រួលច្រឺម មិនគិតខិតខំរៀនសូត្រ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីវ័យ ១៨ ឆ្នាំម្នាក់ ព្រោះតែខឹងម្តាយស្តីបន្ទោសរឿងកាន់ទូរសព្ទឆាតចុះឆាតឡើងជាមួយមិត្តភក្កិ មិនខិតខំរៀនសូត្រ ជាហេតុធ្វើឲ្យនាងខូចចិត្ត ជិះម៉ូតូកង់បី ឆ្ពោះមកស្ពានជ្រោយចង្វារ ដើម្បីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែ មិនបានសម្រេចនោះទេ ដោយសារបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃើញទាន់ នាំគ្នាទៅចាប់ឃាត់។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧ យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្មេងស្រីចិត្តសឿងខាងលើ ត្រូវបានដឹងថាមានឈ្មោះ ចន ស្រីណន ហៅម៉ៅ អាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ បច្ចុប្បន្ន នាងស្នាក់នៅផ្ទះជួលជាមួយឪពុកម្តាយ នៅខណ្ឌសែនសុខ និងកំពុងរៀនថ្នាក់ទី១១ នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុងភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

