Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនោះ! កំពុងល្បីសុខៗ សង្សារនាយ​ ចឺម ត្រូវគេសួរនាំរឿងខ្ចីលុយ អត់ទ្រាំពុំបាន អ្នកមេម៉ាយរូបស្រស់ ចេញមកបកស្រាយ…

spot_img

ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រីមេម៉ាយរូបស្រស់វ័យក្មេងម្នាក់ អ្នកនាង សេង សុខឃីម ដែលទើបត្រូវបានគេស្គាល់ថាគឺជាមិត្តស្រីរបស់តារាចម្រៀងលោក ចឺម ពោលគឺបន្ទាប់អ្នកទាំងពីរបានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ ហើយចំណងស្នេហ៍របស់អ្នកទាំងពីរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺស្របពេលអ្នកនាង សេង សុឃីម កំពុងល្បី ស្រាប់តែមានជនអនាមិក បានយករូបរបស់នាង ទៅបង្កើតអាខោនហ្វេសប៊ុក​ Fake ដើរតួធ្វើជារូបនាង ដើម្បីដើរខ្ចីលុយគេ​ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់នាងយ៉ាងខ្លាំង។

បើតាមអ្នកនាង សុឃីម នោះរឿងដ៏ហួសចិត្តនេះបានកើតឡើង គឺបន្ទាប់មកពីមានអ្នកស្គាល់ បានសួរនាំពីរការខ្ចី ១០, ២០, ៣០ ដុល្លារ ដែលធ្វើឲ្យអ្នកនាងមានការភ្ញាក់ផ្អើលស្រឡាំងកាំងចង់គាំងតែម្តង ព្រោះអ្នកនាងពិតជាពុំបានដឹងរឿងទាល់តែសោះ។

តែយ៉ាងណា អ្នកនាង ពិតជាមានអារម្មណ៍ខឹង ចំពោះអ្នកដែលបង្កើតអាខោនក្លែងក្លាយនេះខ្លាំងណាស់ ដល់ថ្នាក់និយាយថា បើស្គាល់មុខច្បាស់វិញ នឹងទ-ះកំភ្លៀងកណ្តាលមុខឲ្យចាស់ដៃតែម្តង។ ហើយជាមួយគ្នានេះ អ្នកនាងក៏សូមឲ្យបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះអាខោន Fake នេះផង ព្រោះថាប្រសិនបងប្អូនឲ្យខ្ចី ហើយមករករឿង អ្នកនាងមិនទទួលខុសត្រូវឡើយ ដោយអ្នកនាង សេង សុខឃីម បានបញ្ជាក់ឲ្យដឹងថា អ្នកនាងពុំដែលខ្ចីលុយអ្នកណានោះឡើយ ហើយក៏មិនខ្ចីត្រឹម ២០, ៣០ ដុល្លារ នោះដែរ បើជ្រុលខ្ចី រាប់ម៉ឺនដុល្លារ បានខ្ចី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×