Saturday, January 29, 2022

ចុម​ ច្បាស់ម្ល៉េះ! គ្រូម្នាក់ទាយថា ខ្ញុង យ៉ាងយូរឆ្នាំ២០២៩ នឹង​​ក្លាយ​ជា​មហាសេដ្ឋី សល់​លុយ​វាល់​លាន​ដុល្លារ ព្រោះ​ត្រូវ​ប៉ាន់​ជំនួញ​…

ដូចដែលប្រិយមិត្តបានដឹងរួចហើយ តារាកំប្លែងនាង ខ្ញុង បានបង្កើតព្រឹត្តិការណ៍ផ្អើលកក្រើកខ្លាំងតែម្តង កាលពីពេលកន្លងទៅនេះ បន្ទាប់ពីបានចេញមកយំយែក នៅឯសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់តាមផ្លូវច្បាប់ចុះ ព្រោះខ្លួនពេលនេះ អស់លទ្ធភាពហើយ ក្នុងការរកលុយសងបំណងគេជុំវិញទិស រហូតដល់ជាង ៥៧ ម៉ឺនដុល្លារ ឯណោះ។

តែទោះយ៉ាងណា ក្រោយបង្កើតរឿងរ៉ាវផ្ទុះកក្រើកឡើង ជាមួយមតិមហាជនរិះគន់យ៉ាងធ្ងន់ៗ បន្ទាប់ពីបានដឹងថា ខ្ញុង សម្តែងតាមគ្រូជោគជ័យ សៀវ សុផល ដើម្បីទាក់ទាញទឹកចិត្តមហាជនជួយឧបត្ថម្ភម្នាក់ 1$ ម្នាក់ 2$ រួចមក រឿងរ៉ាវក៏បានស្ងប់ស្ងាត់ ហើយ ខ្ញុុង នៅពេលនេះ ក៏បានរីកមុខរីកមាត់ឡើងវិញផងដែរ ខណៈការលក់ដូរផ្អក ប្រហុក និងត្រីងៀតជាដើម តាមអនឡាញ កំពុងទទួលបានការគាំទ្រពីមហាជនជាច្រើន ដែលមានក្តីអាណិតជួយទិញ និងម្យ៉ាងទៀត ក៏ត្រូវប៉ាន់ដល់រដូវកាត់សក់មង្គលការទៀតផង។

តែដោយឡែក ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញគ្រូទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សន៍ទាយទុកជាមុនថា ខ្ញុង និងប្តីនាយ កៃដ នឹងក្លាយជាសេដ្ឋី ជាឧកញ៉ា ហើយថែមទាំងសល់លុយវាល់លានដុល្លារទៀតផង នៅឆ្នាំ២០២៩។

ក្នុងនោះ គ្រូទាយរូបនេះ បាននិយាយថា ឥឡូវ​ឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុង ឬ នាយកៃដ នឹងក្លាយជាឧកញ៉ា ហើយនឹងមានលុយ ២០ លានដុល្លារ ប៉ុន្តែមិនមែនមានដោយសារលេងកំប្លែង ឬដោយសារតែប្តីរបស់ខ្ញុង នាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។

គ្រូមហាជុំ បានបរិយាយបន្តថា ចូលដល់ខែឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹងនឹកឃើញអាជីវកម្មថ្មីមួយ ពាក់ព័ន្ធនឹងគ្រឿងក្រអូប ឬម្សៅ​។ ហើយពេលដែល​ខ្ញុង និង​កៃ​ដ ចាប់ផ្ដើមបើកជំនួញលក់គ្រឿងក្រអូប​នោះខ្ញុងនឹងចាប់ផ្ដើមរីកចម្រើនពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ពេលនោះ​ហើយ រាសីរបស់ខ្ញុង ពេលចូលដល់ឆ្នាំថ្មី គឺឆ្នាំខាល ទាំង​ខ្ញុង ទាំងស្វាមី ទាំងកូនរបស់ខ្ញុង នឹងឡើងដល់ចំណុចផ្កាយ​១ ដែលគេ​ហៅ​ថាផ្កាយលាភ។ នោះហើយ ខ្ញុង​នឹងមានលាភមានជ័យ ជួបមនុស្សល្អម្នាក់ តែមិនមែនខ្មែរទេ គឺជនបរទេសជាអ្នកក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់ជាថវិកា ផ្តល់ជាគំនិតដល់ខ្ញុង និងស្វាមី បើកអាជីវកម្មថ្មី។ ហើយពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗ ហើយដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយ ២០ លានដុល្លារ យ៉ាងតិច។ ហើយពេលនោះ រវាង ខ្ញុង និងស្វាមី កៃ គឺមានម្នាក់នឹងឡើងជាឧកញ៉ា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង