Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកស្គាល់មុខមាត់ពិត ប៉ូលីស​ចិត្ត​ធ្ងន់ ដែល​ត្រូវ​បាន​បុរស​ជើង​ខ្លាំង សម្លុ-ត និង​គំរា-ម​រកវាយ ការពិតគាត់ជាមន្ត្រី…

spot_img

សូមរម្លឹកបន្តិចថា កាលពីវេលាម៉ោងជិត ២ រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈគេបានឃើញបុរសម្នាក់ បានកំពុងស្រែកឡោឡាយ៉ាងក្អេងក្អាងសម្បើមដៃណាស់ ជាពិេសសផ្តោតទៅលើមន្រ្តីប៉ូលីសចរាចរណ៍វ័យក្មេងម្នាក់ ដោយសម្លុតរកវាយ និងថែមទាំងគំរាមដកស័ក្តទៀតផង ដោយសាររឿងចាប់ឃាត់ម៉ូតូបុរសរូបនេះ ដែលបានជិះបញ្ច្រាសទិសរកបុកគេឯង ស្ថិតនៅស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ។

តែទោះយ៉ាងណា ក្រោយវីដេអូបង្ហាញពីទង្វើដ៏ឈ្លើយកោងកាច ប្រើសម្តីដ៏គ្មានសីលធម៌ និងប្រមាថមើលងាយរកវាយសមត្ថកិច្ច ត្រូវបានចែករំលែកយ៉ាងផុសផុល ជាមួយមតិមហាជនសម្តែងការស្អប់ខ្ពើមជាខ្លាំង និងក៏ដូចជំរុញឲ្យសមត្ថកិច្ចចាប់ដាក់គុកឲ្យរាងចាល នៅទីបំផុត បុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនហើយ បន្ទាប់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវតែចាប់ខ្លួនជាបន្ទាន់ ព្រោះមិនទុកឲ្យបុគ្គលរូបនេះថ្លើមធំ បន្តល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ទៀតឡើយ។

ក្រោយទទួលបានបទបញ្ជា ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឈានចាប់ឃាត់ខ្លួនបុរសជើងខ្លាំងរូបនេះ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងបាននាំទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយឡែក មកស្គាល់មុខមាត់ពិតរបស់មន្រ្តីប៉ូលីសចិត្តធ្ងន់ ដែលត្រូវបានបុរសចិត្តខ្លាំងរូបនេះ សម្លុត និងគំរាមរកវាយ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Tep Pon ជាអ្នកសារព័ត៌មាន បានបញ្ចេញឲ្យដឹងថា៖ «នេះជាមុខមាត់បងមន្ត្រីចរាចរណ៍កិច្ចសន្យាដែលមានឈ្មោះ សែប សំណាង ដែរត្រូវ យុវវជនឈាមរាវជេប្រមាថសម្លុតរកវ៉ៃកាលពីរសៀលម្សិលមិញ សូមសរសើរដល់បងពិតជាធ្វេីចិត្តធ្ងន់បានល្អណាស់ ហេីយគាត់ក៏ជាអ្នកស្រុកអង្គរជ័យ ខេត្តកំពត យេីងដែរ»។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ទាក់ទងនូវអ្វីដែលបុរសរូបនេះ ចោទថាមន្រ្តីប៉ូលីសខាងលើស្រែកថាចោរៗ គឺគាត់ពុំបានស្រែកទេ ខណៈម្តាយរបស់បុរសរូបនេះ ក៏បានប្រាប់ថា រូបគេមានសតិមិនល្អ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×