Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ! ព្រោះខូច​ចិត្ត​រឿង​ស្នេហា នារីម្នាក់ មុន​លោ-ត​ទឹក បង្ហោះ​វីដេអូ និង​និយាយ​ពាក្យ​ចុង​ក្រោយ​ប្រាប់​ទៅ​មិត្តភក្តិ​ថា​…

spot_img

នារីម្នាក់ ព្រោះតែខូចចិត្តរឿងស្នេហា បានសម្រេចចិត្តមកបញ្ចប់ជីវិតលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកតែកាបូប និងស្បែកជើង១គូ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នារីគិតខ្លីរូបនេះ ត្រូវបានដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ យ៉ាប៊ី អាយុ ២៨ ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្រោយតាសេត ក្បែរអូតែលសុខា។

បើតាមមិត្តភក្តិរបស់នាង បាននិយាយថា នៅមុនពេលកើតហេតុ នាងបានអង្គុយចាំអីជាមួយមិត្តភក្តិ រហូតម៉ោងប្រហែល១រំលងអាធ្រាត្រ នៅជិតអូតែលសុខា។ ប៉ុន្តែ ពួកនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង គឺបន្ទាប់ពីបែកគ្នាទៅផ្ទះរៀងៗខ្លួន ស្រាប់តែនាងបានផ្ញើវីដេអូកំពុងស្ថិតនៅលើស្ពានជ្រោយចង្វា និងប្រាប់បែបនេះថា «អ្នកល្អពេកហើយ, អរគុណណា ពេលវេលាល្អៗ ,ចាំមើលព័ត៌មានទៅ, ទៅហើយសុំទោស»។

ក្រោយពីបានឃើញបែបនេះ នារី២នាក់ជាមិត្តភក្តិក៏បាននាំគ្នាជិះម៉ូតូមកមើលលើស្ពានជ្រោយចង្វារភ្លាមៗ ហើយក៏បានប្រទះឃើញកាបូប និងស្បែកជើង គឺជារបស់នាងពិតប្រាកដ។

ជាមួយគ្នានេះផងដែរ ដោយសារតែមិនជឿថានាងមកលោតទឹកបញ្ចប់ជីវិតបែបនេះ នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Kanha Kanha ដែលប្រហែលជាបងរាប់អានគ្នាជិតស្និទ្ធ បានបង្ហោះថា៖ «ឆាប់មកផ្ទះវិញមកអូន បងចាំអូនឯងនៅផ្ទះ មិត្តភក្កិគ្រប់គ្នាក៏ចាំអូនឯងនៅផ្ទះ ដែលគេបារម្ភពីអូនខ្លាំងណាស់ ឆាប់មកផ្ទះវិញមកណាអូន កុំធ្វើអុីចឹងអី បងមិនជឿថាអូនធ្វើអុីចឹងទេ អូនជាមនុស្សមួយដែលរឹងមាំខ្លាំងណាស់ បងរង់ចាំអូនឯងនៅផ្ទះណា មានរឿងអី យើងដោះស្រាយជាមួយមិត្តភក្កិ ឬក៏បងទៅណាអូន កុំធ្វើអុីចឹងណា មកផ្ទះវិញមកអូន អាណិតប៉ាម៉ាក់អូននៅផ្ទះអត់ ឬក៏យាយតាណាអូន ឆាប់មកផ្ទះវិញមក»។

តែទោះយ៉ាងណា មិត្តភក្តិគ្រប់គ្នា រង់ចាំមើលគ្រប់ ៤០ ម៉ោង ប្រសិនបើនារីខាងលើ មិនវិលមកផ្ទះវិញទេ គឺមានតែជិះទូកស្វែងរកហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×