Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ ចាន់ធីតា បង្ហាញមុខគូស្នេហ៍ បន្ទាប់ពីបានពុះពារជ្រែករនាំងគ្រួសារ

spot_img

ភ្នំពេញ ៖ ពិធីការិនីនាង ពេជ្រ ចាន់ធីតា បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ជាមួយនឹងការតស៊ូពុះពារជ្រែករនាំងគ្រួសារ ទម្រាំបានចាប់ដៃគ្នាមកទល់ពេលនេះ។
កន្លងមកតារារូបនេះ ក៏បានលាក់លៀមទេថា ខ្លួនមានអ្នកនៅក្នុងបេះដូងរួចហើយ ប៉ុន្តែនាងមិនបានបង្ហាញមុខគូស្នេហ៍របស់នាងឲ្យមហាជនបានស្គាល់នោះឡើយ។
ប៉ុន្តែពេលនេះនាងបានដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍របស់នាងជាសាធារណៈតាមរយៈកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍មួយ។
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានPNN បានឲ្យដឹងថា ទម្រាំបានគ្នាជាគូនេះ ពេជ្រ ចាន់ធីតា និងគូស្នេហ៍ទុក្ខលំបាកច្រើន រហូតមានពេលខ្លះគិតចង់បែកគ្នាក៏មាន។

នាងបញ្ជាក់ថា អ្វីលំបាកខ្លាំងនោះគឺរនាំងគ្រួសារទាំងសងខាង ដោយគ្រួសារទាំងពីរ មានការមិនពេញចិត្តចំពោះអាយុរបស់អ្នកទាំងពីរខុសគ្នាឆ្ងាយពេក។ តែបើទោះបីជាបែបនេះក្តីអ្នកទាំងពីរ ក៏នៅតែមានះនូវឧបសគ្គទាំងនោះ។

យ៉ាងណាឧបសគ្គទាំងអស់នោះ បានរារាំងសេក្តីស្នេហាពតរបស់ពួកគេឡើយ ពោលនៅចុងឆ្នាំ២០១៩ ទាំងពីរនាក់ក៏សម្រេចក្តីប្រាថ្នា ដោយបានភ្ជាប់ពាក្យនឹងគ្នារស់នៅលើដំបូលផ្ទះតែមួយ ខណៈរហូតមកដល់ពេលនេះអ្នកទាំងពីរ នៅមិនទាន់រកថ្ងៃរៀបអាពាហ៍ពិពាហ៍នៅឡើយ ដោយហេតុតែជម្ងឺកូវីដ-១៩។

ពេជ្រ ចាន់ធីតា បានលើកឡើងថា មុននឹងសម្រេចចិត្តរួមផ្លូវជីវិតជាមួយគ្នានាងបានសម្លឹងមើលឃើញ នូវចំណុចល្អជាច្រើនរបស់គូស្នេហ៍ ដោយក្នុងនោះគូស្នេហ៍របស់នាងជាមនុស្សស្មោះត្រង់ ស្លូតបូត ច្បាស់លាស់ និងចរឹតចាស់ទុំខ្លាំង នឹងតែងតែក្រើនរំលឹកគ្រប់ពេលដែលខ្លួនមានកំហុស។

ដោយឡែកសម្រាប់គូស្នេហ៍របស់នាងវិញ ក៏បានបង្ហាញអារម្មណ៍ចូលចិត្តពេជ្រ ចាន់ធីតា នូវចំណុចមួយចំនួនផងដែរ ខណៈពេលចំណុចល្អទាំងនោះ ហើយដែលបានឆក់យកបេះដូងខ្លួនឲ្យជ្រើសរើសនាងជាគូអនាគត។

គួររំលឹកថា ពេជ្រ ចាន់ធីតា គឺជាពិធីករឯករាជ្យមួយ ដែលកំពុងមានប្រជាប្រិយភាពល្អគួសម នៅលើវិថីសិល្បៈមួយនេះ។
ក្រៅពីអាជីពជាពិធីការិនី នាងក៏ជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំឡេងយ៉ាងពីរោះម្នាក់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×