Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី គាំទ្រយុទ្ធនាការ១៦ថ្ងៃ នៃសកម្មជន ដើម្បីបញ្ឈប់អំពើហិ.ង្សាលើស្ត្រីនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូត អូស្ត្រាលី កាង ប៉ាប្លូ រួមជាមួយនឹងលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេស បានចូលរួមក្នុងពិធីចាប់ផ្ដើមយុទ្ធនាការ១៦ថ្ងៃ នៃសកម្មជនដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងកិច្ចប្រជុំទី២៥ នៃក្រុមការងារបច្ចេកទេសយេនឌ័រ (TWGG-GBV) ។

ឯកអគ្គរាជទូត អូស្ត្រាលី កាង ប៉ាប្លូ បានឲ្យដឹងថា អំពើហិង្សាទាក់ទងនឹងយេនឌ័រជាបញ្ហាសិទ្ធិមនុស្ស។ អូស្ត្រាលីប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សុវត្តិភាព ក៏ដូចជាការលូតលាស់ និងសុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី។ យើងបានពង្រឹងនឹងបន្តភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួងកិច្ចការនារី តាមរយៈការអនុវត្តនូវកម្មវិធី សហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាកម្មប្រកបដោយនិរន្តរភាពនិងសមធម៌ហៅកាត់ថា កម្មវិធី ACCESS ដែលមានគោលដៅពង្រឹងនូវនិរន្តរភាពគុណភាព និងបរិយាបន្ននៃសេវាកម្មសម្រាប់ស្ត្រី ដែលរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់ជនគ្រប់រូប ធ្វើសកម្មភាពបញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ជាមួយយើងនាពេលឥឡូវនេះ។

ក្រសួងកិច្ចការនារី បានឲ្យដឹងថា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យ នៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី (NAPVAWIII) រួមទាំងការចែករំលែកបទពិសោធន៍ លើការផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សាលើស្រ្តី ក្នុងបរិបទកូវីដ-១៩ និងចូលរួមអបអរសាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំលើកទី២៥ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រយៈពេលមួយថ្ងៃពេញ។

ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីសមាជិករបស់ក្រុមការងារ (TWGG-GBV) ប្រមាណ១០០-១៣០នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិលចំនួន២២ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន០៣៕ រក្សាសិទ្ធិដោយ ៖ កូលាប

×