Saturday, January 22, 2022

ថ្មីទៀតហើយ! តាម​ពិត​ស្រវឹង​ជ្រុល មក​ស្រូប​ខ្យល់​អាកាស​លើ​ស្ពាន​ជ្រោយ​ចង្វារ ទៅ​វិញ​ភ្លេច​កាបូប និង​ស្បែក​ជើង​….

កាលពីវេលាទៀបភ្លឺ យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈគេបានប្រទះឃើញកាបូប និងស្បែកជើង របស់នារីម្នាក់ បានបន្យល់ទុកនៅលើស្ពានជ្រោយចង្វារ ហើយខណៈពេលនោះផងដែរ គេក៏បានគិតថា នារីនោះប្រាកដណាស់បានលោតចុះក្នុងទឹកបាត់ទៅហើយ ខណៈមិត្តភក្តិរបស់នាងក៏បានប្រាប់ថា អាចដោយសារនាងខូចចិត្តជាមួយសង្សារ។

ប៉ុន្តែ ទន្ទឹមនឹងនោះផងដែរ មិត្តភក្តិរបស់នាងជឿថា រូបនាងមិនលោតទឹកសម្លាប់ខ្លួននោះទេ ហើយក្រោយហេតុការណ៍បានកើតឡើង ក្នុងនោះ នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Kanha Kanha ដែលត្រូវជាបងរាប់អានគ្នាជិតស្និទ្ធ បានបង្ហោះថា៖ «ឆាប់មកផ្ទះវិញមកអូន បងចាំអូនឯងនៅផ្ទះ មិត្តភក្កិគ្រប់គ្នាក៏ចាំអូនឯងនៅផ្ទះ ដែលគេបារម្ភពីអូនខ្លាំងណាស់ ឆាប់មកផ្ទះវិញមកណាអូន កុំធ្វើអុីចឹងអី បងមិនជឿថាអូនធ្វើអុីចឹងទេ អូនជាមនុស្សមួយដែលរឹងមាំខ្លាំងណាស់ បងរង់ចាំអូនឯងនៅផ្ទះណា មានរឿងអី យើងដោះស្រាយជាមួយមិត្តភក្កិ ឬក៏បងទៅណាអូន កុំធ្វើអុីចឹងណា មកផ្ទះវិញមកអូន អាណិតប៉ាម៉ាក់អូននៅផ្ទះអត់ ឬក៏យាយតាណាអូន ឆាប់មកផ្ទះវិញមក»។

តែទោះយ៉ាងណា ក្រោយគ្រប់គ្នាផ្អើលឆោឡោ និងក៏ដូចសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង រង់ចាំតែគ្រប់ ៤០ ម៉ោង នឹងជិះទូកស្វែងរកសាកសព ស្រាប់តែប៉ុន្មានម៉ោងក្រោយមក នារីរូបនេះបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mak Ya Bee ឲ្យដឹងថា៖ «ខ្ញុំអត់កើតអីទេ សុំទោសណា យប់មិញហ្នឹងទូរស័ព្ទខ្ញុំអស់ថ្ម»។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ ង៉ូវ ដាលីន ក្រោយពីបានឃើញបែបនេះ ក៏បានសម្តែងការហួសចិត្តថា៖ «ចេះ​សម្តែងទៀត​កញ្ញា ម៉ូយ…. ទាយអីចេះខុស ថា prank prank មែន…, ទេីបបែកសង្សារ​អ្នកណា​ថាខ្ញុំលោតទឹកស្លា…ប់​ ដោយសារកាកប្រុស. សូម​ទោស​មិត្តភ័ក្តិ​ យប់​ម៉ិញ​គ្នា​ស្រវឹង​ជ្រុល​ ទៅ​អង្គុយ​លេី​ស្ពាន​ ស្រូប​យក​ខ្យល់​អាកាស​ មក​វិញ​ភ្លេច​យក​កាបូប​ និង​ស្បែក​ជើងមក​ ហេីយទូរសព្ទ​ គ្មា​អស់​ថ្ម​ទៀត​ ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ហេីយ​…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង