ដូចដែលប្រិយមិត្តបានជ្រាបហើយថា បទ «វីរនារី» ដែលជាភាសាអង់គ្លេសហៅថា «Top of the Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានចេញ Full MV ជាផ្លូវការ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ហើយពិតណាស់ ក្រោយចេញមិនបានប៉ុន្មានម៉ោងផង ឃើញថាមានមហាជនខ្មែរជាច្រើនជាអ្នកប្រើប្រាស់បណ្តាញសង្គម បានគាំទ្រ និងក៏ដូចនាំគ្នាលាន់មាត់ស្ងើចសរសើរ ចំពោះ MV ចម្រៀងមួយបទនេះផងដែរ។
តែទោះយ៉ាងណា ក្រោយបានពីបានដឹងថា បទចម្រៀងនេះ ត្រូវចំណាយលើការផលិតចេញជា MV ពេញ រហូតដល់ទៅ ១៥ ម៉ឺនដុល្លារ ហាក់អួតខ្លាំងពេក ជាហេតុធ្វើឲ្យលោកមហាទើស ម៉ៃ សុគន្ធ ពុំត្រឹមតែសម្តែងការហួសចិត្តប៉ុណ្ណោះទេ តែថែមទាំងបង្អាប់ Copy បទគេទៀត។
ជាក់ស្តែង នៅយប់ថ្ងៃទី២៧ វិច្ឆិកា នោះផងដែរ លោក ម៉ៃ សុគន្ធ បានបង្ហោះសារពេកជ្រាយបែបនេះថា៖ «មើល trailer ដូចហំម មើល Mv Full ចំម ហេវ ហេវហេវវិលមុខណាស់ ចំណាយលើអីខ្លះ MVចឹង ចំណាយ 600លានរៀល 15មុឺនដុល្លារ តួម៉ាតំបរស្វាសោះ ខំតែជឿ មើល MV អត់យល់ទេ ពូស្មានតែតួមួយរយពីររយនាក់ ថា ចំនាយច្រើន តាមពិត ទូងៗ អួតសោះ នឹងហើយ ដែលគេថាអ្នកសិល្បៈមួយចំនួន ពូកែ អួតដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំទាន់!! អោយពូងោលថតវិញក៏បាន 60លាន ធានាអ៊ែម»។
លើសពីនេះ លោក ម៉ៃ សុគន្ធ នៅបានរិះគន់ថា ទេព បូព្រឹក្ស បានចម្លងបទគេ ដោយភ្ជាប់វីដេអូប្រៀបធៀបចម្រៀងដើមមួយបទចំអកឲ្យថា «មើលអត់យល់មែន 600 លានទៀត ពិតជាអស្ចារ្យមែន គាត់អត់ Copy ទេ តែចម្លងហ្មងមេ៉ចដែរ Original Song Bodia (និយាយពីសាច់ភ្លេងនិងការច្រៀង) មិនមែនទើសទេ តែចង់បានរបស់ពិតៗជារបស់យើងតែម្តង កុំចាប់ពីនេះ ម៉ាចុប ចាប់ពីនោះម៉ាចុប ហើយថា របស់យើង ទាន់!!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង