Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ឹម… ទៀតហើយ! ស្គាល់​គ្នា​តាម​ហ្វេសប៊ុក​ ខាង​ប្រុស​នាំ​ដើរ​លេង ចេញ​ផឹក​ស៊ី​រហូត​ស្រវឹង​ជោគ រួច​នាំ​យក​ទៅ​រំលោ-ភ និង​ថែម​ទាំង…

spot_img

នេះជារឿងភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលបុរសម្នាក់មានគណនី​ TikTok ឈ្មោះ និច ហ្ស៊ីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តនូវទង្វើរំលោភ និងថែមទាំងធ្វើសកម្មភាពលួចទូរស័ព្ទរបស់នារីម្នាក់ ដែលរូបគេបានទាក់ទងត្រូវរ៉ូវគ្នា។

ហេតុការណ៍នេះត្រូវបានដឹងថា បានកើតឡើងនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រម៉ាណ ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា។​

ក្រោយទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ លោក វរសនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានបញ្ចារទៅលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌកំបូល ឲ្យដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តី ធ្វើការស្រាវជ្រាវ ហើយក៏បានឈានទៅឃាត់ខ្លួនជនសង្ស័យ នាំយកមកសួរនាំចាត់ការតាមនីតិវិធី។

ជនសង្ស័យមានឈ្មោះ ផេង ភក្តី ហៅ និចហ្សីន អាយុ ២៤ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ តាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានឈ្មោះ សន ស្រីអូន ភេទ ស្រី អាយុ ២២ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់មានទីលំនៅបច្ចុប្បន្នភូមិ គោកឃ្លាង សង្តាត់ គោកឃ្លាង ខណ្ឌសែនសុក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មុនហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើង នារីរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមរយៈហ្វេសប៊ុក។ ប៉ុន្តែ ប្រហែលដោយសារឃើញជនសង្ស័យហាក់ជាមនុស្សមានលុយឡូយឆាយ ខណៈរូបក្នុង profile ឆែកឃើញបង្ហាញសុទ្ធតែទូរស័ព្ទទំនើបៗ ជាហេតុធ្វើឲ្យនារីរងគ្រោះធ្វើការជាអ្នកម៉ាស្សា ក៏បានមកជួបជនសង្ស័យតាមការណាត់ជួបនៅម្តុំសួនកុមារទល់មុខផ្សារសីុនជូរី និងបន្ទាប់មក​ជនសង្ស័យក៏បានដឹកនារីម៉ាស្សានោះ ទៅលេងកោះពេជ្រ។

តែទោះយ៉ាងណា ក្រោយពីឲ្យនារីម៉ាស្សារងគ្រោះ ផឹកឡើងស្រវឹង ជនសង្ស័យមិនបានដឹកនាងទៅផ្ទះជួលវិញទេ ពោលគឺបានដឹកនាងទៅកាន់កន្លែងស្ងាត់នៅដីវាលមួយកន្លែង រួចក៏ធ្វើសកម្មភាពរួមភេទ និងលួចទូរស័ព្ទតែម្តង។

បច្ចុប្បន្នជន ជនសង្ស័យ កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×