Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិលា​វេទមន្ត​អាចរំលាយ​ផ្ទាំង​លោហៈ​បាន​យ៉ាង​ងាយ​?​ (Video inside)

​ប្រជា​អ៊ិន​ធើ​ណេត​កំពុង​រំជើបរំជួល​អំពី​ឃ្លី​ប បង្ហាញឲ្យឃើញពី “​សិលា​វេទមន្ត​” ដែល​មាន​សមត្ថភាព​ធ្វើឲ្យ​លោហៈ​រលាយ​ក្លាយ​ជា​ទឹក​។ ជាក់ស្តែង​ក្នុង​ខ្សែ​វីដេអូ​ខាងក្រោម​នេះ ប្រិយមិត្ត​នឹង​បានឃើញ​ដែកគោល​ត្រូវបាន​គេ​យកទៅ​ដាក់​នៅ​លើ​ថ្ម ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ត្រូវ​រលាយ​ហូរ​ដូច​ទឹក​។​

​អ្នកប្រើប្រាស់ Youtube ដែលជា​អ្នក​បង្ហោះ​ខ្សែ​វី​ដេ​នេះ​ឡើង​បណ្តាញ​សង្គម​ឲ្យ​ដឹងថា ដុំថ្ម​ចម្លែក ឬ “​សិលា​វេទមន្ត​” មួយ​ដុំ​នេះ​ត្រូវបាន​រកឃើញ​នៅ​ដោយ​ទាហាន​ម្នាក់​នៅ​ភូមា​។​

​ពិតជា​រឿង​មួយ​ដែល​គួរឲ្យ​ងឿងឆ្ងល់​រហូតដល់​ថ្នាក់​មនុស្ស​ខ្លះ​និយាយថា វា​ជា​វត្ថុ​ធាតុ​មួយ​ធ្លាក់​មក​ពី​ពិភព​ដទៃ​។ ចម្លើយ​ជាបឋម​តាម​របស់​គេហទំព័រ Snopes -​ជា​គេហទំព័រ​ជំនាញ​ចុះ​ផ្សាយ​ព័ត៌មាន​បកអាក្រាត​រឿងរ៉ាវ​អាថ៌កំបាំង​ផ្សេងៗ បាន​លើកឡើង​ថា វត្ថុ​ធាតុ​ដែល​ចាត់ទុក​ជា​លោហៈ​ពេល​ដាក់​លើ​ថ្ម​នោះ ប្រសិនបើ​ត្រូវ​រំលាយ​វា​ត្រូវតែ​មាន​ពណ៌​ក្រហម ពុំមែន​ពណ៌​ស​ដូច​ក្នុង​ខ្សែ​វីដេអូ​នេះ​ទេ​។ គេ​ថា​ដែកគោល​ក្នុង​ខ្សែ​វីដេអូ​ខាងលើ​ផលិត​ពី Gallium (Gali) ដែល​ជា​លោហៈ​មាន​លក្ខណៈ​ខ្សោយ​ម្យ៉ាង ។​

Gali ជា​ប្រភេទ​លោហៈ​ខ្សោយ ។​

​ថ្វី​ត្បិត​តែ​រឹង​ស្រួយ​តែ​វា​អាច​ងាយ​នឹង​ត្រូវ​រំលាយ​ក្នុង​សីតុណ្ហភាព​លើសពី 29,8 °C Gallium (Gali) ។​

​ទោះ​យ៉ាងណា​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការស្វែងយល់​ដើម្បី​បញ្ជាក់​អំពី​ចម្លើយ​ដូច​ដែល​គេហទំព័រ Snopes បាន​សរសេរ​ដែរ​ឬទេ ៕ ចន្ទ្រា​

×