Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ស្រីស្អាតលក់​នំ​តាម​ចិញ្ចើម​ផ្លូវ​ បញ្ចេញ​ភាព​សិច​ស៊ី​ដ៏​ជ្រុល​ហួស ត្រូវ​អាជ្ញាធរ​ថៃ​ ដុស​ក្អែល​ហើយ ចុះ​ខាង​យើង​ ម្នាក់​នេះ​វិញ តើ​អង្កាល់…!?

spot_img

ជឿជាក់ថា ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ចំពោះព័ត៌មានដ៏ចាប់អារម្មណ៍មួយ អំពីស្រីស្អាតជាអ្នកលក់នាំតាមដងផ្លូវម្នាក់ នៅក្នុងប្រទេសថៃ ដែលបានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងតែម្តង នោះគឺដោយសារនាងពាក់ម៉ូដអាវដ៏សិចស៊ី ស្ទើរតែបញ្ចេញល្វែងលើទាំងស្រុង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រីស្អាតម្នាក់ជាអ្នកលក់នំតាមដងផ្លូវ នៅក្នុងប្រទេសថៃ បានកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ព្រោះថា ជាពិសេសបុរសៗពិតជា «ក្តៅខ្លួន» មិនស្ទើរនោះទេ ដោយសារតែការស្លៀកពាក់របស់នាង សិចស៊ីប្រៀបដូចនារីៗនៅប្រទេសលោកខាងលិចមួយចំនួនអុីចឹង។

តែទោះយ៉ាងណា អ្នកលក់នំរូបស្រស់ដែលហ៊ានបង្ហាញម៉ូតអាវដ៏ក្តៅសាច់ ដោយពុំបានពាក់អាវទ្រនាប់បែបនេះរូបនេះ គឺត្រូវបានដឹងថា ជាតារាម៉ូដែលមួយរូប ដែលកំពុងលក់នាំតាមដងផ្លូវ ស្ថិតក្នុងខេត្តឈាងម៉ៃ ប្រទេសថៃ។ ហើយពិតណាស់ ការស្លៀកបញ្ចេញដ៏ទាក់ទាញរបស់នាង ក៏បានធ្វើឲ្យអ្នកដំណើរ ជាពិសេសប្រុសៗ ស្ទើរតែជួបគ្រោះថ្នាក់ចរារចណ៍…. ជិះធ្លាក់ផ្លូវតែម្តង។

រូបថត និងព័ត៌មានអំពីស្រីស្អាតរូបនេះ ក៏រីករាលដាលយ៉ាងលឿននៅលើអ៊ីនធឺណិត ហើយស្របពេលនោះ មនុស្សជាច្រើនដែលចង់ដឹងចង់ឃើញ បានសម្តែងការហួសចិត្ត និងរិះគន់ទៅលើតំបន់នេះជាខ្លាំង។ តែទោះជាយ៉ាងណា ក្រោយកើតមានបាតុភាពនេះឡើង ប៉ូលិសមូលដ្ឋាន ក៏បានចុះទៅណែនាំឲ្យស្រីស្អាតរូបនេះ ដែលគេស្គាល់ឈ្មោះថា Olive Aranya Apaiso ឲ្យស្លៀកពាក់ឲ្យបានសមរម្យឡើងវិញ ដើម្បីធានា សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ។

តែទន្ទឹមនឹងករណីនេះផងដែរថា ប្រជាពលរដ្ឋខ្មែរជាច្រើនជាអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានស្នើដល់សមត្ថកិច្ចកម្ពុជាយើង សូមចុះសួរសុខទុក្ខស្រ្តីខ្មែរជាអ្នកលក់ផលិតផលអនឡាញម្នាក់នេះផង ព្រោះថា ស្រ្តីរូបនេះបានកំពុងស្លៀកពាក់បញ្ចេញភាពសិចស៊ីយ៉ាងរំភើយផើយផាត់ ក៏មិនខុសពីទង្វើការស្លៀកពាក់ដ៏មិនសមរម្យរបស់អ្នកលក់នំជនជាតិថៃនាង Olive ដែលសមត្ថកិច្ចទើបចុះដុសក្អែលនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×