Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញហើយស្លុ-តចិត្តជំនួស! តាមពិត​ជន​ទី៣​នោះ គឺ​ជា​​គ្រូ​​ជោគជ័យ​​ម្នាក់​​​ហ្នឹង​​សោះ គឺ​​គ្រូ…

spot_img

ប្រិយមិត្តជាច្រើនប្រាកដណាស់ បានទទួលជ្រាបរួចហើយ ដែលកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈដែលបុរសម្នាក់បានបង្ហោះវីដេអូ និងរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹក ដោយភ្ជាប់សាររៀបរាប់យ៉ាងកំសត់ ព្រោះត្រូវសង្សារជាទីស្រលាញ់ បានបែកចិត្តទៅមានជនទី៣ ឬ ហៅថាប្រុសថ្មី ដោយមិននឹកស្រណោះគ្រាតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នា អស់រយៈពេលជិត ៥ ឆ្នាំ មកហើយសោះឡើយ។

នេះបើតាមខាងប្រុសដែលមានតាមគណនីហ្វេសប៊ុកឈ្មោះ Richard Hann បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូកម្រអនុស្សាវរីយ៍ របស់ពួកខ្លួន និងភ្ជាប់សាររៀបរាប់យ៉ាងកំសត់​កាលពីថ្ងៃទី១ ធ្នូ ថា៖ «ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។

ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»។

តែយ៉ាងយ៉ាងមិញ ក្រោយរឿងនេះបានផ្ទុះឡើងប៉ុន្មានម៉ោង ខណៈមហាជនជាច្រើនចង់ដឹង ចង់ឃើញមុខមាត់ជនទី៣ ជាខ្លាំងរួចមក នៅពេលនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួន បានទម្លាយរូបថតឲ្យឃើញហើយ និងក៏បានប្រាប់ឲ្យដឹងថា បុរសជាជនទី៣រូបនេះ គឺតាមពិតជាគ្រូជោគជ័យម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ឈ្មោះថា ប៊ុន ផាក។

ដោយឡែក បើតាមសម្តីបុរសជាគូស្នេហ៍ បានបញ្ជាក់ប្រាប់ឲ្យមហាជនបានដឹងទាំងអួងដើម.កថា គឺគ្រូរូបនេះហើយ ដែលរូបគាត់មិននឹកស្មានសោះថា ហ៊ានធ្វើដល់ថ្នាក់ហ្នឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×