ប្រិយមិត្តជាច្រើន ប្រហែលនៅចាំបានហើយ ដែលកាលពីប៉ុន្មានខែមុន គ្រូជោគជ័យវ័យក្មេងម្នាក់ ដែលមានឈ្មោះថា ប៊ុន ផាក ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការរិះគន់ឡើងកក្រើក បន្ទាប់ពីបាននិយាយជាសាធារណៈ នៅក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មួួយ ហាក់រើសអើងមនុស្សភេទទី៣ ខណៈពិធីករពិធីការិនីចោទសួរថា តើធ្លាប់ស្រឡាញ់ភេទដូចគ្នា ដូចគេចោទប្រកាន់ ឬអត់ ហើយលោកបានឆ្លើយថាមិនស្រឡាញ់ភេទដូចគ្នានោះទេ។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថាគ្រូជោគជ័យដ៏ល្បីឈ្មោះរូបនេះ ដែលគេទទួលស្គាល់ថា ជាគ្រូកំពូលទ្រឹស្តីម្នាក់ តែងតែបានលើកពាក្យស្លោកថា រឿងពីរយ៉ាងដែលអ្នកមិនគួរធ្វើ «ទី១ -ធ្វើរឿងខុសច្បាប់ និងទី២- កុំធ្វើឲ្យគេឈឺចាប់» បែរជាត្រូវធ្លាក់មកលើខ្លួនឯងទៅវិញ។
ជាក់ស្តែង ថ្មីៗនេះ គ្រូរូបនោះ ត្រូវបានចោទប្រកាន់យកប្រពន្ធគេ ខណៈបុរសម្នាក់ បានបង្ហោះសារ និងក៏ដូចចេញមុខរៀបរាប់ដ៏សែនឈឺចាប់បំផុត ព្រោះសង្សារជាទីស្រឡាញ់របស់គាត់ ដែលខំតស៊ូឆ្លងកាត់គ្រាលំបាកជាមួយគ្នា រហូតមានអ្វីៗគ្រប់យ៉ាង អស់រយៈពេលជិត ៥ ឆ្នាំ ដែលនឹងជិតក្លាយជាប្តីប្រពន្ធរៀបការពេញច្បាប់ទៅហើយ បែរជាត្រូវគ្រូជោគជ័យ ប៊ុន ផាក ឆក់យកទៅបាត់ ដែលធ្វើឲ្យគាត់ ឃើញរូបភាពផ្អែមល្ហែមរវាងគ្រូ ប៊ុន ផាក និងសង្សារ ហើយ ស្លុតចិត្តស្ទើរគាំងបេះដូង។ តែទោះយ៉ាងណា មហាជនក៏បានស្តីបន្ទោសខាងស្រីថា ជាស្រីមានចិត្តសាវ៉ា ពោលគឺទំពក់មិនទៅព្នៅក៏មិនមករកនោះទេ។
តែទោះយ៉ាងណា នៅពេលនោះ មហាជនជាច្រើន ដែលមានការហួសចិត្ត បាននាំគ្នាព្រលះឲ្យធ្ងន់ៗតែម្តង។ ក្នុងនោះ អ្នកខ្លះព្រោះខឹងចិត្តជំនួសពេក ក៏បានប្តូរឈ្មោះបែបនេះថា មិនមែនគ្រូជោគជ័យ ប៊ុន ផាក ទេ គឺគ្រូជោគជ័យ ប៊ុន ថោក។ រីឯអ្នកខ្លះទៀត ក៏បានដៀមដាមឲ្យដឹងថា «សុខចិត្តធ្វើជាអ្នកទីបី ក៏មិនធ្វើជាភេទទីបី, មនុស្សដែលគួរអោយខ្លាចបំផុតគឺពួកមនុស្សដែលពូកែទ្រឹស្តីអប់រំគេ តែខ្លួនធ្វេីមិនបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















