Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗមិនចាំយូរ! ក្រោយបែកធ្លាយរឿងមានជនទី៣ ពេលនេះ ខាងស្រីអ្នកលក់​អនឡាញ​រូបស្រស់ ចេញ​​មុខ​​បក​​ស្រាយ​បញ្ជាក់​ការ​ពិត លឺ​ហើយ​ចុក​ឈាម​ជំនួស​…

spot_img

ប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បុរសម្នាក់ដែលម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Richard Hann បានរៀបរាប់សារបែកបាក់ជីវិតគូស្នេហ៍ដ៏កំសត់ថា៖ «ហេតុអីអូនបំភ្លេច​គ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។

ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង

» ។

តែទោះយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង នៅពេលនេះ ខាងស្រីបានចេញមុខបកស្រាយ ចំពោះការចោទប្រកាន់ពីសំណាក់ខាងប្រុស ដែលថារូបនាងក្បត់ចិត្តទៅមានអ្នកទី៣ គឺគ្រូជោគជ័យ ប៊ុន ផាក ។

ក្នុងនោះ នាងបានរៀបរាប់ដោយមិនបញ្ជាក់ហេតុផលពីការចែកផ្លូវគ្នាវែងឆ្ងាយយ៉ាងដូច្នេះថា៖ «តាមពិតមិនមែនអុីចឹងទេ យើងបែកគ្នាតាំងពី៦ ខែមុនមកម្ល៉េះ តែដោយសារគាត់នៅតែអង្វរខ្ញុំ ឲ្យខ្ញុំរស់នៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ អញ្ចឹងទៅ មិនមែនថាខ្ញុំកុហកគាត់ ក្បត់គាត់ទេ….. និយាយរួមទៅ ខ្ញុំមកនិយាយនេះ ទី១ ខ្ញុំចង់ការពារកិត្តិយសមនុស្សដែលខ្ញុំស្រឡាញ់ក្រោយ ព្រោះអីគាត់អត់មានបានដឹងអីទេ គាត់ស្គាល់ខ្ញុំ គឺខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់មានអ្នកណាទេ ទាំងដែលការពិតខ្ញុំអត់មានអ្នកណាមែន ហើយចំពោះមិត្តប្រុសចាស់របស់ខ្ញុំ ដូចខ្ញុំនិយាយអុីចឹង គឺខ្ញុំអាណិត ខ្ញុំព្យាយាមឲ្យគាត់ត្រជាក់ម្តងបន្តិចៗ ព្រោះអីបើសិនជាយើងកាត់ផ្តាច់ភ្លាមៗ គាត់និងឈឺចាប់ ប៉ុន្តែ បែរជាចោទខ្ញុំមានជនទី៣ទៅវិញ….»។

តែទោះយ៉ាងណា យើងនឹងរង់ចាំមើល ថាតើខាងប្រុសនឹងធ្វើការឆ្លើយតបបែបណា ចំពោះការចេញមុខបកស្រាយពីអតីតសង្សាររបស់ខ្លួន តើនាងនិយាយជាការពិត ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×