រូបភាពខាងក្រោមត្រូវបានថតនៅតំបន់អភិរក្ស Mashpi នៅ Ecuador ថតដោយអ្នកជំនាញការ Jamie Culebras ដែលកំពុងអនុវត្តការត្រួតពិនិត្យធ្វើស្ថិតិពពួកល្មូន និងអម្បូរ ថលជលិកសត្វ (amphibian) នៅទីនោះ ។
រូបភាពដែលថតបាននេះអ្នកអាចសម្លឹងឃើញយ៉ាងសុក្រិតនូវគ្រឿងក្នុងទាំងឡាយរបស់ពពួកកង្កែបកញ្ចក់នេះ ។ គេបានរកឃើញវានៅតំបន់មានភ្លៀងធ្លាក់ នាអាមេរិកខាងត្បូង និងអាមេរិកកណ្តាល ហើយពួកវារស់នៅតាមមែកដើមឈើដុះក្បែរជ្រោះ អូរ ។ ដុំមូលៗពណ៌បៃតងក្នុងរូបគឺជាពងរបស់វាដែលត្រៀមកើត ។
កង្កែបកញ្ចក់១ក្បាល ស្ថិតនៅក្រោមស្លឹកឈើមួយធំ គេអាចសំឡឹងឃើញស៊ុតរបស់វាត្រៀមញាស់ ។ តាមអ្នកវិទ្យាសាស្ត្រផ្តើមចេញពីមូលហេតុកង្វះពណ៌ធ្វើឲ្យពោះរបស់វាឡើងសថ្លា និងហើបមកក្រៅ។ បញ្ហានេះ គឺជាអាថ៌កំបាំងដែលអ្នកវិទ្យាសាស្ត្រកំពុងប្រឹងបកស្រាយ ។
គួរកត់សម្គាល់ថា កង្កែបកញ្ចក់ឈ្មោលពិតជាមានឆន្ទៈក្នុងការការពារដែនដីរបស់វា វានឹងប្រយុទ្ធស្លាប់រស់ជាមួយនឹងពពួកកង្កែបឈ្មោលដ៏ទៃទៀតដែលហ៊ានបំពានចូលទឹកដីដែលវាគ្រប់គ្រង៕