ចក្រភពអង់គ្លេសបានអនុម័តជាផ្លូវការឱ្យប្រើប្រាស់នៅថ្នាំព្យាបាលកូវីដ១៩ ដើម្បីព្យាបាលប្រជាជនដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅរកសញ្ញាធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ ខណៈក្រុមហ៊ុនផលិតថ្នាំគ្រាប់បានលើកឡើងថា វាមានប្រសិទ្ធភាពប្រឆាំងទៅនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។
ទីភ្នាក់ងារឱសថ និងផលិតផលថែទាំសុខភាព បទប្បញ្ញត្តិ (MHRA) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ការព្យាបាលដោយអង្គបដិប្រាណ(អង់ទីករ) Sotrovimab ត្រូវបានគេរកឃើញថាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃចំនួនអ្នកចូលសម្រាកមន្ទីរពេទ្យ និងការស្លាប់ សម្រាប់អ្នកដែលមានការឆ្លងមេរោគកូវីដ១៩ កម្រិតស្រាលទៅមធ្យមនិងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
ជាក់ស្តែង ថ្នាំតែមួយដូសត្រូវបានរកឃើញថា អាចកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងករណីស្លាប់ចំនួន៧៩ភាគរយចំពោះក្មេងជំទង់ជាមួយមេរោគកូវីដ១៩។ នេះបើតាមនិយតករទីភ្នាក់ងារឱសថ និងផលិតផលថែទាំសុខភាព បទប្បញ្ញត្តិ (MHRA)។កាលពីខែវិច្ឆិកាកន្លងទៅ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលអនុម័តថ្នាំ molnupiravir។ ថ្នាំmolnupiravir គឺជាប្រភេទថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ ដែលជាបានរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុន Merck និង Ridgeback Biotherapeutics។
សូមបញ្ជាក់បន្តិចថា ថ្នាំប្រភេទmolnupiravir គឺជាប្រភេទថ្នាំម្យ៉ាងដែលមានអង់ទីករ monoclonal។ អង់ទីករmonoclonal គឺប្រភេទប្រូតេអីនមួយប្រភេទដែលភ្ជាប់ទៅនឹងប្រូតេអ៊ីនកើនឡើងនៃមេរោគ កូវីដ-១៩សម្រាប់កាត់បន្ថយសមត្ថភាពរបស់មេរោគ ក្នុងការចូលទៅវាយប្រហារកោសិការាងកាយរបស់មនុស្ស។ក្នុងនោះ ក្រុមហ៊ុន បានបញ្ជាក់ប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទប់ពិសោធន៍របស់ខ្លួនបានបង្ហាញថាថ្នាំប្រភេទនេះ គឺមានប្រសិទ្ធភាពប្រឆាំងទល់នឹងមេរោគកូវីដ១៩ ដែលត្រូវបានបង្កើតឡើងដោយវិស្វករជីវសាស្រ្តដើម្បីអនុវត្តការផ្លាស់ប្តូរសំខាន់ៗមួយចំនួននៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ខណៈមេរោគប្រភេទនេះ ក៏ត្រូវបានផ្លាស់ប្តូរខ្លាំងជាងប្រភេទមុននៃមេរោគឆ្លងថែមទៀត។
សូមជម្រាបថា ការព្យាបាលដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកដែលបានសម្លាប់មនុស្សជាងប្រាំលាននាក់នៅទូទាំងពិភពលោកមកទល់ពេលនេះបានផ្តោតជាសំខាន់លើវ៉ាក់សាំង៕ប្រភព៖ Al Jazeera News