Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះណាស់! នារីជាសង្សារ​រៀបរាប់​យ៉ាង​កំសត់​ថា អូន​គ្មាន​អ្នក​កៀប​សក់​ឲ្យ​ទៀត​ទេ ជិត​ដល់​ថ្ងៃ​ខួប​កំណើត​អូន​ហើយ ឯណាកាដូ បងមិន​គួរ…

គួររម្លឹកបន្តិចថា កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គីភ័យដ៏រន្ធត់ ឆាបឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង ឈ្មោះ អេលីត ស្ថិតនៅ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បណ្ដាលឱ្យមនុស្សចំនួន​៣​នាក់ស្លាប់យ៉ាងអាណោចអាធមបំផុត និងម្នាក់ទៀតបានរងរបួសធ្ងន់។ ហេតុការណ៍អគ្គីភ័យនេះផងដែរ ក៏ត្រូវបានដឹងថា បានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ខណៈពេលបុគ្គលិកកំពុងធ្វើការហាត់សម ត្រៀមបើកដំណើរការក្លឹងឡើងវិញនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យនេះ រួមមាន៖ ១- ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចំរៀង, ២-ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិ​បន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត, ៣- ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ។ ចំណែកអ្នករបួសម្នាក់មានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ​៤១ ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត រងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ និងរបួសខាងលើ អគ្គិភ័យនៅក្លឹបកម្សាន្តនេះ ពុំបានបណ្ដាលឱ្យឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេៗនៅក្បែនោះៗទេ ដោយសារមានការអន្ដរាគមន៍ឡានទឹកទាន់ពេល។

តែទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Pas Mine ដែលគេស្គាល់ថាជាសង្សារតារាចម្រៀងរងគ្រោះក្នុងចំណោមអ្នកស្លាប់ទាំងបី បានបង្ហោះសាររៀបរាប់យ៉ាងកំសត់ថា៖ « អូនអត់មានអ្នកណាឲ្យអូនកៀបសក់ឲ្យទៀតទេគ្រប់ពេលទៅធ្វើការគឺអូនអ្នកជួយរៀបចំខ្លួនឲ្យហេតុអីដាច់ចិត្តទៅចោលអូនមាននាក់ណាញិចមុនឲ្យអូនទៀតជិតដល់ខួបអូនហើយឯណាកាដូអូនឆាប់ឲ្យកាដូអូនភ្លាម»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×