Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ទម្លាយ​អារម្មណ៍​ពិត​ សរសើរ​ដល់​បង​ប្រុស​ធំ​នូវ​ពាក្យ​ដ៏​កម្រនេះ ព្រោះ​ពុំ​តែ​សង្ហា​ជាង​គេ​ទេ តែ​ថែម​ទាំង​…

ប្រិយមិត្ត និងមហាជន ប្រាកដណាស់បានដឹងរួចហើយ ពីកូនៗប្រុសស្រីរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទាំងអស់មានចំនួន ៦ នាក់ (ស្លាប់១ ហ៊ុន កំសត់) ហើយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសទី២ ត្រូវបានចាត់ទុកជាបងប្រុសធំ នៅក្នុងគ្រួសារផងដែរ។

ជាការពិតណាស់ បើទោះស្ថិតក្នុងវង់ត្រកូលជាកូននាយករដ្ឋមន្រ្តី ក៏ពិតមែន ប៉ុន្តែ គេសង្កេតឃើញថា កូនៗរបស់សម្តេចទាំងទ្វេ ពុំដែលអួតសម្ញែងពីទ្រព្យសម្បត្តិអ្វីនោះទេ និងផ្ទុយទៅវិញ គឺមានតែបង្ហាញពីជីវិតរស់នៅយ៉ាងសាមញ្ញៗ និងប្រកបទៅដោយសេចក្តីថ្លៃថ្នូរ បើទោះជាមានឋានៈបុណ្យស័ក្តខ្ពង់ខ្ពស់យ៉ាងណា។

ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំងតែម្តង ខណៈស្ងាត់ៗ កូនប្រុសទី៤ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារទម្លាយអារម្មណ៍ពិតចេញពីចិត្ត សរសើរទៅដល់បងប្រុសធំរបស់ខ្លួនយ៉ាងដូច្នេះថា៖ បងធំខ្ញុំ រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់។

តែទន្ទឹមនឹងនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត។

ក្រោយពីបានឮពាក្យទាំងនេះ មហាជនពិតជាសម្តែងនូវក្តីរំភើបជាខ្លាំង ហើយក្នុងនោះ ពលរដ្ឋម្នាក់ស្នើសុំទៅលើរឿងនេះថា៖ «ខ្ញុំសូមគាំទ្រចំពោះចំនុចដែលបងថាជួយសង្គម តែសូមបងប្រើយុទ្ធសាស្ត្រដោះស្រាយវិវាទជូនពលរដ្ឋឱ្យមានយុត្តិធម៌ដែលអាចឱ្យភាគីស្ងប់ចិត្ត ពេញចិត្តផង នេះជាគុណតម្លៃដែលមិនអាចប្រកែកបាន សូមអរគុណ នេះជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីស្ថាបនាសង្គមជាតិ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×