រឿងរ៉ាវបែកបាក់ជីវិតគូសង្សារ ដែលបានរួមរស់ជាមួយគ្នាប្រៀបដូចប្តីប្រពន្ធ តែចុងក្រោយ ខាងស្រីអស់ចិត្ត ចាកចេញទៅមានអ្នកថ្មី ដោយគ្មាននឹកអាឡោះអាល័យ គ្រាតស៊ូលំបាកហែលឆ្លងកាត់ជាមួយគ្នា រហូតមានអ្វីៗគ្រប់យ៉ាង អស់រយៈពេលជិត៥ឆ្នាំ ឃើញថាកំពុងអង្រួនបេះដូងមហាជន សម្តែងនូវក្តីអាណិតស្រណោះទៅដល់ខាងប្រុសជាខ្លាំង។
តែយ៉ាងណាមិញ អ្វីដែលយើងគ្រប់គ្នាមិននឹកស្មានដល់ និងស្ទើរតែចង់គាំងបេះដូងជំនួសខាងប្រុសបំផុតនោះ គឺការចាកចេញរបស់ខាងស្រីដែលគេស្គាល់ថាជាអ្នកលក់ផលិតផលខោអាវតាមអនឡាញដ៏ជោគជ័យម្នាក់ បានចេញមុខបកស្រាយឲ្យមហាជនបានដឹងបែបនេះថា តាមពិតទៅ រូបនាងមិនបានក្បត់ចិត្ត ទៅមានជនទី៣ ដូចអតីតគូស្នេហ៍បានចោទនោះទេ ហើយការសុំចាកចេញនេះ គឺរូបនាងបានប្រាប់ទៅគាត់កាលពី ៦ ខែមុនមកម្ល៉េះ។
តែទោះជាយ៉ាងណា ដោយសារតែការបកស្រាយរបស់ខាងស្រី រៀបរាប់ក្នុងការ Live រួចលុបចោលភ្លាមៗ ស្តាប់ទៅហាក់មិនយល់ ពោលគឺវ៉ល់ៗ ស្រាប់តែនារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ NaNny NaNny ព្រោះតែហួសចិត្តពេក ក៏បានចេញមុខសម្រាយពាក្យដែលនាងបាននិយាយ ដោយរៀបរាប់តាមវគ្គឃ្លាមួយៗឡើងបះសក់ថា៖ «សម្រាយពាក្យគាត់និយាយក្នុងឡាយត្រួសៗ សំរាប់អ្នកអត់បានស្ដាប់ទាន់….. គាត់ថាគាត់ស្គាល់គ្នាពេលនៅថៃ គាត់ដឹងខ្លួនថាអត់ស្រលាញ់ខាងប្រុសតាំងពីដើម តែគាត់ពេលនុងខូចចិត្ត ទើបបែកគ្នាជាមួយសង្សារចាស់ ហើយតែលតោលដែរ ក៏នៅជាមួយគ្នាទៅ។ គាត់ថា៤ឆ្នាំជាងហ្នឹងសម្រាប់គាត់អត់បានគិតច្រើនទេ ព្រោះរវល់ខ្លាំងរាល់ថ្ងៃ អត់បានគិតរឿងអនាគតជាមួយគ្នាទេ ចាស់ៗបង្ខំអោយគិតគូរ តែគាត់គេចៗរហូត…… គាត់ដេកបែរខ្នងដាក់ខាងប្រុស ២ឆ្នាំហើយ តែខាងប្រុសស្មគ្រ័ចិត្តធ្វើល្អដាក់គាត់តែម្ខាង…… រហូតមកដល់៦ខែមុន គាត់បានជូនដំណឹងហើយថាគាត់សុំបែក តែខាងប្រុសយំរាល់ថ្ងៃ អង្វរពេក គាត់ចេះតែនៅៗទៅ។ គាត់មិនបានលួចក្បត់ទេ តែគាត់បានសាកទាក់ទងមិនមែនម្នាក់ ២នាក់ទេ គឺច្រើនអ្នកដែរ មុនជួបនឹងបុគ្គលជោគជ័យម្នាក់ហ្នឹង ហើយគឺ គាត់យកអ្នកថ្មី ៤ខែហើយ មិនមែនទើបអាលូវទេ…… សរុបទៅ សូមជេរតាមការគួរ តែខ្ញុំជេរអត់ចេញ ព្រោះគាត់ឈាមត្រជាក់ពេក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















