Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ខ្លួនមេម៉ាយសោះ ស្ងាត់ៗ ស្រាប់តែនាង អុីត ទម្លាយ​រូប​អេកូ​កូន​ភ្លោះ រួច​ពោល​ពាក្យ​យ៉ាង​កំសត់​ថា…

ប្រិយមិត្តបានស្គាល់រួចហើយ ពីតារាកំប្លែងអ្នកនាង សេន ចិន្តា ហៅនាង អុីត ដែលជាតារាកំប្លែងស្រីដ៏ល្បីឈ្មោះមួយរូប នៅក្នុងក្រុមនាយ ពាក់មី។ ហើយប្រិយមិត្ត ក៏បានដឹងផងដែរថា គឺទន្ទឹមនឹងប្រជាប្រិយភាពសិល្បៈ​កំប្លែង​ស្ទុះ​អណ្តែតឡើងដូចទឹកជនខែវស្សា កាលពីប៉ុន្មានឆ្នាំមុន តារាកំប្លែងរូបនេះ ក៏លេចធ្លាយដំណឹងលែងលះស្វាមីជាគ្រូបង្រៀនម្នាក់ ហើយទីបំផុត រឿងនេះគឺជាការពិត។

តែពិតណាស់ ក្រោយលែងលះស្វាមី អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកមេម៉ាយកូនស្រីមួយកំពុងពេញវ័យក្រមុំរូបនេះ ហាក់ដូចមិននឹកនារឿងប្តីសី មកស្អំបេះដូង ឲ្យមហាជនបានឃើញនោះទេ ពោលគឺតារាកំប្លែងស្រីវ័យ៣០ឆ្នាំផ្លាយរូបនេះ គឺនៅតែទំនេរស្អាតដដែល។

តែដោយឡែក ថ្មីៗនេះ នាង អុីត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈស្ងាត់ស្រាប់តែបង្ហោះរូបថតអេកូកូនភ្លោះ រួចពោលពាក្យយ៉ាងរំភើបបែបនេះថា៖ «ថាមែនៗ អរគុណខ្លួនឯងដែលបានដូចបំណង មក2តាម៉ង សប្បាយចិត្តស្ទើហោះ ឡើងស្រក់ទឹកភ្នែកចង់បានភ្លោះយូរហើយ ហើយពេលនេះក៏បានដូចបំណងពិតមែន»។

តែទោះជាយ៉ាងណា នេះមិនមែនជាការពិតនោះទេ ដោយនាង អុីត បានបញ្ជាក់គួរឲ្យអស់សំណើចថា៖ «ឥលូវអ៊ុំសួឯង បើចឹងពិតមែនមិនដឹងសប្បាយចិត្តប៉ុណ្ណាទេ…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះថាអេកូមួយនេះគឺមិនមែនជារបស់ខ្ញុំឡើយឃើញគេផុសចេះតែយកផុសដែរទៅ អោយមានកូនតាមណាបើគ្មានប្ដីផងនឹង ( កុំអោយស្រ្តេសពេក កាត់បន្ថយការធុញថប់ សូមអរគុណខំតាមដាននាងខ្ញុំស្រីអុិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×