Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែក្តៅ! បែក​ធ្លាយ សារឆាត និង​វីដេអូ គ្រូជោគជ័យ ប៊ុន ផាក ផ្សំ​គំនិត​បង្គាប់​នារី​ខ្លួន​ទើប​ដណ្តើម​ពី​ប្តី​គេ ឲ្យ​ដក​លុយ​ពីធនាគារ​….

ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ នៅលើបណ្តាញសង្គមនៅពេលនេះ កំពុងផ្ទះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងរ៉ាវគូស្នេហ៍មួយគូ ដែលស្រឡាញ់គ្នាប្រៀបដូចប្តីប្រពន្ធ រួមដៃគ្នារកស៊ីរហូតមានអ្វីៗគ្រប់យ៉ាង ដែលអាចនិយាយបានថាសល់លុយលានដុល្លារ គ្រាន់តែមិនទាន់ចូលរោងការប៉ុណ្ណោះ ប៉ុន្តែ ចុងក្រោយ បែរជាខាងស្រីប្រែចិត្ត បែកគំនិតទៅស្រវ៉ាចាប់យកប្រុសថ្មី ជាគ្រូជោគជ័យឈ្មោះ ប៊ុន ផាក ទាំងគ្មានហេតុផលច្បាស់លាស់ទាល់តែសោះ ដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង។

តែយ៉ាងណាមិញ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំង និងស្ទើរតែមិនគួរឲ្យជឿនោះ គឺក្រោយរឿងនេះបានផ្ទុះឡើង ក៏ស្រាប់តែបែកធ្លាយឆាតសំឡេងគ្រូជោគជ័យ ប៊ុន ផាក បានផ្សំគំនិតជាមួយខាងស្រីជាប្រពន្ធគេ ឲ្យនាងដកលុយសន្សំរួមគ្នា ទៅដាក់គណនីធនគារផ្សេង ដោយមិនខ្លាចមានបាបកម្មសោះឡើយ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ពិជ័យ​ ប៉ាកកាមាស បានបង្ហោះសារឆាត និងវីដេអូជាភស្តុតាង ទម្លាយនៅលើបណ្តាញសង្គម ឲ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖ «ហួសចិត្តណាស់ បុគ្គលឈ្មោះ ប៊ុន ផាក បង្គាប់នារី ដែលត្រូវជាប្រពន្ធម្ចាស់ហាង V shop ឲ្យដកលុយពីធនាគារដែលជាលុយសន្សំរួមគ្នារបស់ប្តីប្រពន្ធគេ ឲ្យយកទៅដាក់អាខោនផ្សេង និងបង្គាប់ឲ្យយកឥវ៉ាន់ចេញពីទូដែក ថែមទាំងបង្គាប់ឲ្យផ្ទេរប្លង់ផ្ទះ ។ សំនួរ ចុះបើគ្មានអីពាក់ព័ន្ធជាមួយគ្នាទេ (ចោរថាប្តីជាបុគ្គលិក) ហេតុអីប្រពន្ធល្អត្រូវធ្វើរឿងទាំងអស់នេះ?»។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ គ្រូជោគជ័យ ប៊ុន ផាក កំពុងប្រឈមផ្លូវច្បាប់ ដោយត្រូវបានសមត្ថកិច្ចនាំខ្លួនឡើងតុលាការ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះ បន្ទាប់ពីបុគ្គលរូបនេះបានតាំងខ្លួនជាមេធាវី ព្រោះតែដើម្បីការពាររឿងក្តីឲ្យស្រីស្នេហ៍ ដែលខ្លួនទើបដណ្តើមបានពីប្តីគេយ៉ាងជោគជ័យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×