មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលកាលពីវេលាលម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះ ស្រាប់តែគ្រូជោគជ័យ ប៊ុន ដែលគេល្បីពូកែជំនាញខាងបោក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមកកាន់តុលាការ ដោយគេពុំដឹងច្បាស់ ពាក់ព័ន្ធករណីអ្វីខ្លះនោះទេ។
តែយ៉ាងណាមិញ បើតាមប្រភពបានឲ្យដឹងថា ការបញ្ជូនខ្លួនមកកាន់តុលាការនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីគ្រូជោគជ័យវ័យ ២៨ ឆ្នាំ រូបនេះ បានចេញមុខក្លែងបន្លំជាមេធាវីខុសច្បាប់ ចេញមុខការពារក្តីឲ្យនារីម្ចាស់ហាង Vshop ដែលខ្លួនទើបឆក់បានពីប្តីគេ ហើយក៏ត្រូវបុរសជាប្តីឈ្មោះ ជា ចាន់តុលា ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។
ដោយឡែក អ្វីដែលគួរអស់សំណើចខ្លាំងនោះ គឺទន្ទឹមនឹងការបញ្ជូនខ្លួននេះ ស្រាប់តែអ្នកលេងបណ្តាញសង្គម បានទម្លាយរឿងនេះគួរឲ្យភ្ញាក់ផ្អើលថា ដោយមុនពេលចាប់ខ្លួន គ្រូជោគជ័យ ប៊ុន ផាក ធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយនិយាយបែបនេះថា «គេថាមនុស្សប្រុសអាយុ ៣០ មានគ្រោះធំមួយ»។
ក្រោយឃើញបែបនេះ មហាជនបានលាន់មាត់ចំអកឲ្យកប់ៗថា៖ ការពិតគាត់បានរៀបចំគំរោងរួចហើយ បានជាគាត់និយាយដូចច្នេះ នៅពេលអាយុ 30 គាត់យកប្រពន្ធគេ, លោកគ្រួពូកែមែនដឹងថាខ្លួនឯងអាយុ៣០ឆ្នាំជាប់គុគទៀត ដឹងដែរតែមិនប្រយ័ត្ន, កើតឆ្នាំ93ទេ ម្នាយហ្អើយ ស្មានតែ37, 38ឆ្នាំ អីតើ តែទ្រឹស្តីហូរដូចទឹក ហូរចុះហូរឡើងគុកបានសម្រេច….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









