Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះហើយទំពាំងស្នងប្ញស្សី! សិស្សស្រី​ជន​​បទ​​ម្នាក់ ជួយ​បង្រៀន​មិត្ត​រួម​ថ្នាក់ មុខ​វិជ្ជា​គណិត​កម្រិត​ខ្ពស់ ប្រៀប​ដូច​គ្រូ រហូត​​ម្នាក់ៗ​​ដាក់​​ចំៗ​ថា​…

អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះប្អូនស្រីជាសិស្សវិទ្យាល័យម្នាក់ ក្រោយពីបានឃើញវីដេអូបង្ហាញសកម្មភាពប្អូនស្រី ជួយបង្រៀនមុខវិជ្ជាគណិតវិទ្យាកំរិតខ្ពស់ នៅក្នុងថ្នាក់ ទៅដល់មិត្តភក្តិរបស់នាង ដោយបានពន្យល់ជាមួយចំណេះយល់ដឹងយ៉ាងជ្រៅជ្រះ ប្រៀបដូចគ្រូអុីចឹង។

ជាមួយគ្នានេះផងដែឬ គណនីហ្វេសប៊ុកមួួយឈ្មោះ សាយ ម៉ូលិកា ក្រោយពីបានឃើញបែបនេះ ក៏បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖ «ល្អណាស់បងស្រី ខ្ញុំចង់ឃើញសិស្សវិទ្យាល័យទាំងអស់នៅក្នុងប្រទេសខ្មែររបស់យើងចេះជួយគ្នា ទៅវិញទៅមក។ នៅពេលដែលកូនខ្មែររបស់យើងចេះជួយគ្នានោះ ប្រទេសជាតិនិងមានការរីកចម្រើន ហើយសិស្សានុសិស្ស ទាំងអស់នឹងមានចំណេះដឹងស្មើរៗគ្នា ដោយពុំមានអ្នករៀនខ្សោយឡើយ។ ជួយស៊ែប្អូនស្រីម្នាក់នេះផង ខ្ញុំចង់ស្គាល់គាត់ តើបងប្អូនមានដឹងថាតើគាត់រៀននៅសាលាណាអត់?»។

តែយ៉ាងណាមិញ បើតាមប្រភពចែករំលែកពីអ្នកលេងបណ្តាញសង្គម បានប្រាប់ឲ្យដឹងថា សិស្សស្រីដ៏ពូកែរូបនេះ ត្រូវបានដឹងថា មានឈ្មោះ សុភី រៀននៅវិទ្យាល័យសែនគរ ខេត្តកំពង់ចាម។ ប៉ុន្តែ ដោយសារតែចង់ឲ្យមិត្តរួមថ្នាក់ បានយល់ច្បាស់អំពីគណិតវិទ្យា ដែលជាមុខវិជ្ជាមួយដ៏ពិបាកសិក្សា ប្អូនស្រីក៏បានស្ម័គ្រឡើងបង្រៀនបន្ថែម ទៅដល់មិត្តភក្តិដែលមិនទាន់យល់ច្បាស់ ដោយពុំគិតកម្រៃអ្វីនោះទេ ពោលគឺឲ្យតែមិត្តភក្តិចេះដឹងគ្រប់ៗគ្នា នោះនាងសប្បាយចិត្តណាស់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×