Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេង រដ្ឋា អាចរក្សាចំណុចលេចធ្លោយូរទៀតទេ ក្រោយបោះបង់តំណែង

spot_img

ភ្នំពេញ ៖ មានការមិនអស់ចិត្តនៅ ពេលដឹងថា ស្រីស្អាតសេង រដ្ឋា ដែលធ្លាប់គ្រងមកុដMiss Grand Cambodia 2020 បានសម្រេចចិត្តបោះបង់លាលែង ព្រោះរឿងមួយចំនួន។ សាមីខ្លួនហាក់មិនស្តាយ តែហ្វេនៗ មួយចំនួននៅតែស្តាយ ទេពកោសល្យនាង ហើយចង់ឲ្យនាងត្រឡប់មកវិញជាមួយ វេទិកាមួយនេះ តបការចង់ឃើញជាថ្មី។

ច្រើនខែមកហើយ សេង រដ្ឋា បានចាកចេញពីតំណែង បវរកញ្ញា ឲ្យមកុដទៅគេ សំអាងលើហេតុផលផ្សេង។ មានហ្វេនៗ ជាច្រើន បានបង្ហាញនូវឱកាស សោកស្តាយជាខ្លាំង ដែលនាងមិនអាច តតាំងទៅមុខ ហើយយកសមត្ថភាពដែល មានពីការប្រឡង ឆ្ពោះដល់ឆាកអន្តរជាតិ។ ចុងក្រោយមានការ លើកឡើងថា ស្រីស្អាតរូបនេះ អាចរក្សាភាពលេចធ្លោបានទេ។

យ៉ាងណាមិញ គេឃើញសេង រដ្ឋា បានក្តោបក្តាប់នូវ ការងារមួយចំនួនដែលនាង បានផុសបង្ហាញសកម្មភាព ឲ្យហ្វេនៗបានដឹង។ អ្វីដែលគេមើលឃើញ នាងបានក្លាយជាអ្នកសម្តែង និងមានការគាំទ្រពីផលិតករ។ ក្រៅពីសម្តែង នាងរក្សាបាននូវតំណែងជាតារាថតសម្លៀកបំពាក់សំអាងការ ដោយមើលទៅ ទម្រង់មុខ និងសម្រស់របស់នាង ឃើញថា មានភាពទាក់ទាញ។ ការបង្ហាញនូវសកម្មភាព ការងារសិល្បៈដែលមានក៏គេនៅ ខ្លាចនាង អស់ឱកាសពេលខាងមុខ ខណៈតារារលកក្រោយគេ ប្រឹងប្រែងប្រជែងគ្នាខ្លាំងណាស់។ ដូចនេះ នាងមានតែការព្យាយាមធ្វើយ៉ាងណា ពង្រឹងសមត្ថភាពឲ្យល្អ ដើម្បីក្តោបយកការងារ បានច្រើន យូរតទៅមុខទៀត។

សេង រដ្ឋា កាលលាលែងពីតំណែង មានការលើកឡើងថា អាចឈប់ទាក់ទងនូវ ក្រុមប្រឡងជំនាន់នាង ដូចជាលីលី លីវ ជីលីជាដើម។ ប៉ុន្តែអ្នកទាំង៣នេះ គឺមានការរាប់អានស្រឡាញ់គ្នា គ្មានអ្វីល្អក់កករ និងគ្នាឡើយ មានតែយល់ចិត្តគ្នា ហើយបានទាំងរួមប្រាស្រ័យ ការងារជាមួយគ្នាច្រើនលើកមកហើយ។ មានសម្រស់គួរឲ្យគយគន់ តើបុរសប្រភេទណាដែល សេង រដ្ឋា សម្រេចជ្រើសរើស ជាម្ចាស់បេះដូង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×