Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញហើយ ! ឈុតតំណាងជាតិ Miss World Cambodia2021

spot_img

ភ្នំពេញ ៖មហាជនកំពុងសម្តែងការចាប់អារម្មណ៍ ក្រោយពេលមានការបង្ហាញជាផ្លូវការ នូវឈុតតំណាងជាតិរបស់ Miss World Cambodia2021 ដែលមានការរចនាឡើង ដោយអ្នកច្នៃម៉ូតដែលមានបទពិសោធន៍មួយរូប។

នៅថ្ងៃនេះផេកផ្លូវការរបស់Miss World Cambodia បានបង្ហោះសារតាមហ្វេសប៊ុកថា នេះគឺជា ឈុតតំណាងជាតិកម្ពុជា ដែលកញ្ញា ភុំ សោភ័ណ្ឌ នឹងត្រូវគ្រងនៅក្នុងកម្មវិធីប្រកួត Miss World 2021 នៅប្រទេស ព័រតូ រីកូ ដើម្បីធ្វើការរាំបង្ហាញជូនទស្សនិកជនទស្សនា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ។
ឈុតនេះ រចនាឡើងដោយ លោក សួន តាមីង ដែលបានទទួលជ័យលាភីក្នុងការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធីប្រកួត Miss Cambodia 2020 ។

សម្រាប់ឆ្នាំនេះ កម្មវិធីប្រកួត Miss World 2021 មិនមានការប្រកួត ឬការផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។
យ៉ាងណា ក្រោយពេលការបង្ហាញឈុតតំណាងជាតិផ្លូវការហើយនោះ គេក៏ឃើញមានមហាជនមួយចំនួន បាននាំគ្នារិះគន់នូវមួយនេះ ដែលមើលបែបសាមញ្ញ និងខ្វះខាតកន្លែងមួយចំនួន។

ការលើកឡើងខាងលើនេះត្រូវបានអ្នកជំនាញពន្យល់ថា ឈុតពាក់យកទៅរាំបើកឆាកកម្មវិធី គេអត់ប្រគួតឈុតទេ ចឹងគេត្រូវយកឈុតណាដែលស្រួលដើម្បីរាំ រៀនស្គាល់ពីកម្មវិធីផង កម្មវីធីគេអត់តម្រូវឈុតណាដែលធំទេ គេត្រូវការឈុតដែលរាំកើត។
ដោយឡែកបើក្រឡែកមើលកញ្ញា ភុំ សោភ័ណ្ឌ វិញបានចាកចេញពីប្រទេសកម្ពុជា និងបានទៅដល់ប្រទេសព័រតូរីកូ ទីដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័តដោយសុវត្ថិភាពហើយ។

ពេលទៅដល់ទីនោះភ្លាមនាងក៏បានបង្ហោះសារថា ខណៈពេលនេះ នាងខ្ញុំបានមកដល់ប្រទេស ព័រតូ រីកូ ដោយសុវត្ថិភាព អរគុណបងប្អូនទាំងអស់គ្នាដែល បាននឹកចាំ នឹងសួរសុខទុក្ខនៃការធ្វើដំណើររបស់នាងខ្ញុំ អរគុណក្រុមការងារដែលខិតខំដើម្បី ការប្រកួតមួយនេះ ដើម្បីប្រទេសជាតិមួយនេះនាងខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាព៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×