Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អែម គុនថង ឆ្លើយតបការរិះគន់ រឿងស្លៀកពាក់ស៊ិចស៊ី

spot_img

ភ្នំពេញ ៖ Miss Grand Cambodia ចំណាត់ថ្នាក់លេខ២នាង អែម គុនថង បានធ្វើការឆ្លើយតបយ៉ាងចាក់ដោតទៅកាន់ ចំពោះមនុស្សមួយចំនួនដែលបានរិះគន់នាងលើការស្លៀកពាក់ស៊ិចស៊ី។
ក្នុងនាមជាតារាបង្ហាញម៉ូតម្នាក់ផងនោះ អែម គុនថង ហាក់មិនសប្បាយចិត្តចំពោះការរិះគន់ការបញ្ចេញភាពស៊ិចស៊ីរបស់នាង ត្បិតនាងគិតថា ទាំងអស់នោះគឺជាការចូលចិត្ត និងជាសិទ្ធរបស់នាងប៉ុណ្ណោះ។

អែម គុនថង បានលើកឡើងថា ខ្ញុំស្លៀកពាក់បែបណាវាជាសិទ្ធរបស់ខ្ញុំ…. ? ចប់ ខ្ញុំរកលុយចាយខ្លួនឯង ខ្ញុំញ៉ាំបាយផ្ទះខ្ញុំ។
នេះជាសារដែលនាងបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាការឆ្លើយតបទៅកាន់អ្នករិះគន់។

ជាការកត់សម្គាល់ អែម គុនថង បានបង្ហោះរូបលេងស្ទាយប្លែកៗជាបន្តបន្ទាប់តាមគណនេយ្យហ្វេសប៊ុករបស់នាង។
ការបង្ហោះរូបភាពទាំងអស់នោះគឺជាភាគច្រើនជារូបភាពបែបសិល្បៈ និងសកម្មភាពដែលនាងបានចូលរួមកម្មវិធីផ្សេងៗ។
ទោះជាយ៉ាងណា នាងបានសម្តែងការអរគុណ ដល់បណ្តាលទស្សនិកជនដែលបានគាំទ្រដល់រូបនាង និងបានធ្វើឲ្យនាងតស៊ូរហូតដល់មានថ្ងៃនេះ។

ក្រោយពេលដែលនាងមានសំណាងបានជាប់ជ័យលាភីលេខ២ នៅក្នុងការប្រកួតMiss Grand Cambodia 2021នោះ អែម គុនថង បានលើកឡើងថា ខ្ញុំសប្បាយចិត្ត ព្រោះអ្វីដែរខ្ញុំទទួលបាន វាគឺជាកម្លាំងកាយ កម្លាំងចិត្ត ការខំប្រឹងអស់ពីសមត្ថភាព របស់ខ្ញុំ ហើយខ្ញុំគឺជាមនុស្ស ម្នាក់ដែរ ចេះទទួលយកការពិតទទួល យកការពិតយ៉ាងមិច..??? គឺយើងត្រូវចេះទទួលយកនៅអ្វីដែរជាខ្លួន របស់យើងការខំប្រឹងរបស់យើង ហើយកុំ ព្យាយាមប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដ៏ទៃ ។

នាងថា ថ្ងៃនេះយើងមិនទទួលបានជោគជ័យ ចឹងយើងចាត់ទុកថា វាជាបទពិសោធន៍ ហើយយកបទពិសោធន៍នេះ ទៅហាត់រៀនខ្លួនឯងឲ្យកាន់តែ ខ្លាំងជាងមុន ។ ត្រូវចាំសូមកុំប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដ៏ទៃ ! ធ្វើដោយក្ដីស្រឡាញ់ធ្វើចេញពីបេះដូង កុំធ្វើព្រោះតែភាពចង់ល្បីល្បាញរបស់ខ្លួន នៅពេលដែលអ្នកធ្វើវាចេញពីបេះដូង ទោះទទួលលទ្ធផលបែបណា ក៏អ្នកនៅតែសប្បាយចិត្ត ព្រោះថាអ្នកបានធ្វើវាអស់ពីរសមត្ថភាពហើយ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×