Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងស្ងប់ហើយ នៅ​ផុស​លើក​តម្កើង​តម្លៃ​ខ្លួន​ទៀត មានអី មហាជន​ដាក់​ឲ្យ​ឡើង​ម៉ា​ឆ្ងាញ់​ ជា​ពិសេស​ចាប់​អារម្មណ៍​ថ្ម​ទូរស័ព្ទ​គឺ​ថា…

spot_img

ប៉ុន្មានថ្ងៃមកនេះ ឃើញថារឿងរ៉ាវរបស់នារីអ្នកលក់ខោអាវអនឡាញដ៏ជោគជ័យម្នាក់ បានបង្កឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង បន្ទាប់នារីម្ចាស់ហាង V shop រូបនេះ បានដើរចាកចេញពីអតីតមិត្តប្រុសដែលបានស្រឡាញ់រួមរស់ក្រោមដំបូលផ្ទះជាមួយប្រៀបដូចប្តីប្រពន្ធ អស់រយៈពេលជិត ៥ ឆ្នាំ និងបានខំប្រឹងរកលុយស៊ីរួមជាមួយគ្នា សល់លុយរាប់សែនដុល្លារ បែរជាទៅស្រវ៉ារកគ្រូជោគជ័យ ប៊ុន ផាក ទៅវិញ ធ្វើឲ្យមិត្តប្រុសប្រៀបដូចប្តី ខ្លោចចិត្តយ៉ាងខ្លាំងតែម្តង។

លើសពីនេះ អ្វីដែលមហាជនសម្តែងការហួសចិត្តជាខ្លាំងនោះ គឺនៅពេលស្តាប់ការបកស្រាយ ពីការចាកចេញរបស់ខាងស្រី ហាក់ស្តាប់មិនយល់ ពោលគឺវ៉ល់ៗ ដោយបានលើកឡើងហាក់គ្មានហេតុផលច្បាស់ទាល់តែសោះ ម្តងថាបែក ៦ ខែមុន ម្តងទៀតថាបែក២ខែ ក៏ទៅសាងស្នេហ៍ថ្មីជាមួយគ្រូជោគជាំ ទាំងមិនទាន់ផ្តាច់ទំនាក់ទំនង ឬ ដោះស្រាយគ្នាដាច់ស្រេច ហើយថែមទាំងត្រូវគ្រូជោគជ័យ ប៊ុន ផាក បង្គាប់ឲ្យដកលុយសន្សំរួមគ្នាទាំងអស់ពីធនគារ ទៅដាក់បង្កើតគណនីផ្សេង ទាំងគ្មានការអៀនខ្មាសសោះឡើយ។

ដោយឡែក ក្រោយរឿងរ៉ាវនេះហាក់ស្ងប់ទៅហើយ ស្រាប់តែពេលនេះ ខាងស្រីបានបង្ហោះសារបញ្ជាក់ពីការចេញតស៊ូរកស៊ីដោយខ្លួនឯង កាលពីមិនទាន់ជួបអតីតមិត្តប្រុស ដោយបានរៀបរាប់ថា៖ «ញុំដឹងថាសំរាប់អ្នកទាំងអស់គ្នាតែងតែគិតថា នៅពីក្រោយភាពជោគជយ័របស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្តូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថាមិនមែនមានតែខ្ញុំទេដែរជាមនុស្សស្រីម្នាក់ដែររឹងមាំ និងតស៊ូ ដោយខ្លួនឯង ។

ខ្ញុំដឹងថាខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿរដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វេីមិនបានទេ ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហេីយ ទេីបមនុស្សស្រីភាគច្រេីនមិនមានកំលាំងចិត្តក្រោកឈរឡេីង រកលុយដោយខ្លួនឯង ដេីម្បីជៀសពីការរំពឹងលេីប្តី។ ធ្វេីអោយមនុស្សប្រុសមួយចំនួនមេីលងាយ មិនអោយតំលៃ ហេីយមនុស្សស្រីយេីងគ្មាជំរេីសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមេីលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិ្តខាងគេ។

រូបភាពទាំងអស់នេះគឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ ។ ខ្ញុំមកនៅថៃបាន ១០ខែហេីយទេីបជួបគាត់ ។ ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កេីតវាឡេីងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡេីយ។ ដេីមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជេីងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វេីដូចម្តេចឡេីយ។ បេីសិនជាមិត្តភក្តិឬបងៗអ្នកដែរស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងមេចខ្លះ ។ រៀនបណ្តេីរលក់អនឡាញបណ្តេីរ ដឹកឥវ៉ាន់អោយគេខ្លួនឯងបណ្តេីរ ព្រឹកទៅទិញឥវ៉ាន់ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។

ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សំរេចចិត្តចាកចេញពីស្រុកកំណេីតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថាមនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វេី។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដេីរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។

មួយថ្ងៃដេីរប្រមូលឥវ៉ាន់ជាង១០ម៉ោង ចុកជេីងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូរទឹកកករាល់ថ្ងៃ ដេីម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហេីយខ្ញុំធ្វេីបានទេ?

ខ្ញុំសូមអភយ័ទោសបេីខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ»។

តែទោះយ៉ាងណា ក្រោយពីបានឃើញការរៀបរាប់ហាក់កំសត់ខ្លាំងពេក មហាជនក៏បានដាក់ចំៗថា «កំសត់ខ្លាំងណាស់ ជិះសុទ្ធតែយន្តហោះ ដេកសុទ្ធតែលំដាប់ខុនដូរ កំសត់ណាស់!!» និងថែមទាំងសំពងទៅកាន់អ្នកផ្តល់គំនិតពីក្រោយ គ្មានអ្នកណាក្រៅពីគ្រូជោគជាំ ថា៖ «មើលហើយមើលទៀតនេះដូចមិនមែនគំនិតបងស្រីគាត់អ្នកសរសេរទេ ហើយបងស្រី និងបងប្រុសដូចមិនពិបាកទេក្នុងការដោះស្រាយរឿងនេះទេ ណាស់តែអាមួយនោះទេតើ យកមិត្តស្រី ឬ ប្រពន្ធគេតាមផ្លូវធម៌ នរក១៨ជាន់បាត់ហើយ ចុះអាចង់បានទ្រព្យគេដោយស្រួលៗទៀត ដឹងងាប់ទៅបានដល់ជាន់ណា បើគាត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយអី ដឹងថាងាប់ហើយអែង អ៎មួយទៀតមិចៗកុំខ្ចីលុយគេចឹង អាក្រក់មើលណាស់ ហើយរំលោះឡានមួយជិះទៅ។ បងប្អូនទាំងអស់គ្នា គួរឈប់ដាក់បន្ទុកទៅលើបងស្រីទៅ បើអាចគួរតែទៅស្តីឲ្យអាពូកែផ្តល់គំនិតនោះទៅ»។

រីឯអ្នកខ្លះទៀត បានចាប់ចំណុចមួយនេះបាន ក៏បានដាក់ឲ្យឡើងចត់បាយបន្ថែមទៀតថា៖ «មេចថ្មទូរស័ព្ទបងថេរល្អម៉េស 62% គ្រប់រូបភាព, ចែកាត់តភ្លេចដូរថ្ងៃខែ និងថ្មទូរស័ព្ទហើយ, អាជោគជ័យជួយសរសេរ និង រៀបចំអោយផុស, សុំអត់យល់ពីស្រីម្នាក់នេះ មិនដឹងថា គាត់គិតពីអីចង់សួរថាគាត់ខំធ្វើចឹងធ្វើអី ឬត្រូវអាគ្រូជោគជ័យហ្នឹងធ្វើស្នេហ៍ដាក់ រហូតនាងនិយាយលែងដឹងអីចឹង កុំអាត្មានិយមតាមសម្ដីលួងលោមគេ គិតអោយបានវែងឆ្ងាយ, ប្រយ័ត្នរកស៊ីចិញ្ចឹមប្រុសថ្មីណា ប្រយ័ត្នរងទឹកភ្នែក….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×