Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានៅតែរក្សាជំហរ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ ឯកឧត្តមថោង ខុន ជាសហប្រធានក្រុមប្រឹក្សា

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ នៃម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ, ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ សម្រាប់ដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

គួររំលឹកថា មុននេះ ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ គឺប្រទេសវៀតណាម ដែលបានលើកពេលពីចុងឆ្នាំ២០២១ ទៅ ខែឧសភា ឆ្នាំ២០២២ ដោយមូលហេតុ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មានន័យថា ប្រទេសវៀតណាម មិនទាន់បានអនុវត្តការងាររបស់ខ្លួននៅឡើយទេ ក៏ស្របពេលគ្នានឹងកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះវិញម្ដងនៅឆ្នាំ២០២៣ ដូច្នេះ ត្រូវដាក់ឲ្យមានសហប្រធាន គឺវៀតណាម-កម្ពុជា ក្នុងព្រឹត្តិការណ៍ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នៅកម្ពុជា ប៉ុន្តែទទួលការងារផ្សេងគ្នា។

ទាក់ទងទៅនឹងការតែងតាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានពន្យល់ថា ហេតុអ្វីបានយើងធ្វើសហប្រធាន ? ពីព្រោះវៀតណាម មិនទាន់បញ្ចប់បេសកកម្មរបស់គេក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ លុះចូលមកដល់វេនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី ៣២ អ៊ីចឹងយើងក្លាយទៅជាសហប្រធាន, ប៉ុន្តែ ចែកការងារគ្នាធ្វើ ដូចជា ស៊ីហ្គេមនៅវៀតណាម ដឹកនាំដោយប្រធានអូឡាំពិកវៀតណាម ហើយស៊ីហ្គេមនៅកម្ពុជា ដឹកនាំដោយប្រធានអូឡាំពិកកម្ពុជា មានន័យថា រាល់ការងារពាក់ព័ន្ធស៊ីហ្គេមនៅកម្ពុជា គឺឯកឧត្តមបណ្ឌិត ថោង ខុន ជាអ្នកដឹកនាំ ដូចជាការប្រជុំប្រទេសសមាជិកស៊ីហ្គេម ក៏ដូចជាការសម្រេចផ្សេងៗទៀត ដែលស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងសកម្មភាព ក៏ដូចជាការងារប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីហ្គេម លើកដំបូងរបស់ខ្លួន លើកទី៣២ ក្នុង ឆ្នាំ២០២៣ ដដែល ដោយកម្ពុជាបានបញ្ជូន អត្តពលិក ១១០ នាក់ ទៅ ហ្វឹកហាត់ នៅប្រទេសចិន កាលពីខែវិច្ឆិកា កន្លងមក សម្រាប់វិញ្ញាសាកីឡា ១២ប្រភេទ ដើម្បីត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×