រឿងរ៉ាវបែកបាក់ជីវិតគូស្នេហ៍ របស់នារីអ្នកលក់ខោអាវអនឡាញម្នាក់ ដែលមានឈ្មោះថា ធារី ទៅស្រវ៉ាយកគ្រូជោគជ័យ ប៊ុន ផាក ឬមហាជនហៅថាគ្រូជោគជាំ ដោយមិននឹកស្រណោះគ្រាតស៊ូឆ្លងកាត់ការលំបាករហូតមានអ្វីៗគ្រប់យ៉ាង ជាមួយអតីតគូស្នេហ៍ប្រៀបដូចប្តីប្រពន្ធ គឺបន្ទាប់ឡើងកក្រើកពេញបណ្តាញសង្គម ប៉ុន្មានថ្ងៃរួចមក ឃើញថាហាក់រាងស្ងប់ ដែលប្រហែលជារឿងរ៉ាវនេះត្រូវបានដោះស្រាយរួចហើយ។
ប៉ុន្តែ អ្វីដែលមិនស្មានដល់នោះ ខណៈស្ថានការណ៍ហាក់ស្ងប់ ស្រាប់តែភាគីខាងស្រី បានបង្ហោះរៀបរាប់ពីប្រវត្តិតស៊ូចេញរកស៊ីតែម្នាក់ឯង តាំងពីមិនទាន់ស្គាល់អតីត ហាក់យ៉ាងកំសត់ថា៖ ខ្ញុំដឹងថាសំរាប់អ្នកទាំងអស់គ្នាតែងតែគិតថា នៅពីក្រោយភាពជោគជយ័របស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្តូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថាមិនមែនមានតែខ្ញុំទេដែរជាមនុស្សស្រីម្នាក់ដែររឹងមាំ និងតស៊ូ ដោយខ្លួនឯង ។
ខ្ញុំដឹងថាខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿរដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វេីមិនបានទេ ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហេីយ ទេីបមនុស្សស្រីភាគច្រេីនមិនមានកំលាំងចិត្តក្រោកឈរឡេីង រកលុយដោយខ្លួនឯង ដេីម្បីជៀសពីការរំពឹងលេីប្តី។ ធ្វេីអោយមនុស្សប្រុសមួយចំនួនមេីលងាយ មិនអោយតំលៃ ហេីយមនុស្សស្រីយេីងគ្មានជំរេីសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមេីលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិ្តខាងគេ។
រូបភាពទាំងអស់នេះគឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ ។ ខ្ញុំមកនៅថៃបាន ១០ខែហេីយទេីបជួបគាត់ ។ ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កេីតវាឡេីងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡេីយ។ ដេីមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជេីងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វេីដូចម្តេចឡេីយ។ បេីសិនជាមិត្តភក្តិឬបងៗអ្នកដែលស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងមេចខ្លះ ។ រៀនបណ្តេីរលក់អនឡាញបណ្តេីរ ដឹកឥវ៉ាន់អោយគេខ្លួនឯងបណ្តេីរ ព្រឹកទៅទិញឥវ៉ាន់ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។
ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សំរេចចិត្តចាកចេញពីស្រុកកំណេីតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថាមនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វេី។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដេីរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។
មួយថ្ងៃដេីរប្រមូលឥវ៉ាន់ជាង១០ម៉ោង ចុកជេីងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូរទឹកកករាល់ថ្ងៃ ដេីម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហេីយខ្ញុំធ្វេីបានទេ?
ខ្ញុំសូមអភយ័ទោសបេីខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ។
តែទោះយ៉ាងណា ក្រោយឃើញការរៀបរាប់បែបនេះ ដូចមានអ្នកមានអ្នកជួយរៀបពាក្យឲ្យសរសេរនិងសូម្បីចាប់ថ្នាក់បានទូរស័ព្ទកាន់ថ្មថេរ ៦២% គ្រប់រូបភាពដែលបានបង្ហោះ មហាជនពិតជាហួសចិត្ត និងព្រលះឲ្យកាន់តែធ្ងន់ៗលើសមុនទៅទៀត ព្រោះថាហាក់ដូចកំសត់ខ្លាំងពេក។
ក្នុងនោះផងដែរ ក្រោយពីបានឃើញហួសចិត្តពេក ស្រាប់តែប្អូនស្រីបង្កើតលោក ឌួង ឆាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Duong Leaksmy ក៏បានស៊ែរផុស រួចភ្ជាប់សារដាក់ប៉ុន្មានឃ្លាឡើងកប់ៗថា៖ «ហឹម បេីអ៊ំនៅស្ងៀមល្អជាងខ្ញុំជាស្រីដូចគ្នា ក៏អាណិតអ៊ំដែរដែលចាញ់បោកអាគ្រូជោគលុយ សូម្បីតែខ្ញុំបានប្តីរៀបឡាយអោយទេ នាក់សង់ហាង ដេគ័រ មួយសេត ហេីយបានហុងស៊ុយប្តីដែលបានរកសុីត្រូវដល់រាល់ថ្ងៃណាចែ ទម្រាំចែឯងត្រឹមlog out មិនចេះផង ត្រឹមលុយពិនគ្រប់គ្រងអោយគង់ផងមិនបានយកអោយអាជាំនោះចាយហ្វ្រីៗ ចិនក៏មិនចេះទៀតនៅអួតសំញែងចឹងទៀត យីពិតជាពិនមែន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























