នៅពេលដែល Nguyen Thuc Thuy Tien បានគ្រងមកុដបវរកញ្ញា Miss Grand 2021 កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នោះរាល់ព័ត៌មានអំពីក្មេងស្រីអាយុ ២៣ ឆ្នាំ រូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ទាំងប្រជាជនវៀតណាម និងទាំងសហគមន៍អ្នកគាំទ្រអន្តរជាតិផងដែរ ព្រោះថា នេះជាគឺស្រីស្អាតវៀតណាមដំបូងគេ ដែលទទួលបានពានរង្វាន់កិត្តិយសខ្ពស់បំផុត នៅក្នុងការប្រកួតដ៏ធំនេះ។
ក្រៅពីប្រវត្តិការសិក្សា និងគ្រួសារ នោះបើក្រឡេកមកមើល ពីរូបសម្រស់ម្តាយរបស់នាងវិញ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។ ជាក់ស្តែង រូបថតមួយចំនួន ដែលត្រូវបានចែករំលែក បានធ្វើឲ្យគ្រប់គ្នាកោតសរសើរពីសម្រស់ម្តាយរបស់នាងមិនដាច់ពីមាត់នោះទេ។
ទោះបីជាមានអាយុច្រើនក៏ដោយ ក៏ម្ដាយរបស់ Thuy Tien នៅតែមានស្បែកសភ្លឺរលោង ជាពិសេស កែវភ្នែក និងស្នាមញញឹមរបស់អ្នកស្រី Hoa Binh ត្រូវបានគេ Comment ថា ជា «មរតក» ពីម្តាយរបស់នាង។
ពិតណាស់ តាមរយៈរូបភាពរវាងម្តាយ និងកូនស្រី បានធ្វើឲ្យមនុស្សម្នានាំគ្នាខ្សឹបខ្សៀវសរសើរឥតឈប់ឈរថា៖ “ម្តាយ Tien ស្អាតម្លេះ ចឹងបានកូនស្រីស្អាតណាស់”, “ទាំងម្តាយ ទាំងកូនស្រី ស្អាតណាស់”, “Tien មើលទៅដូចម្តាយណាស់ ម្តាយ Tien ស្អាតណាស់,…”។
ដោយឡែក មកដឹងពីជីវិតតស៊ូវិញ នោះការទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ នាង Thuy Tien ត្រូវប្រឹងប្រែងទ្វេរដង និងបីដងបើធៀបនឹងអ្នកដទៃ។ នៅអាយុ ៤ ឆ្នាំ ឪពុកម្តាយរបស់នាងបានបែកគ្នា Tien រស់នៅជាមួយជីដូន និងប្អូនស្រីរបស់នាង។ ហើយជួនកាលឪពុករបស់នាងមកលេង។ នេះជាប្រវត្តិគ្រួសារមួយ ដែលហេតុធ្វើឱ្យ Tien ត្រូវរឹងមាំ មានភាពចាស់ទុំ និងឯករាជ្យជាងមិត្តភក្ដិរបស់នាង។
ដើម្បីមានប្រាក់សម្រាប់ចំណាយលើការរស់នៅ នោះពេលកំពុងសិក្សានៅសកលវិទ្យាល័យ Thuy Tien ធ្វើការងារគ្រប់បែបយ៉ាងដើម្បីចិញ្ចឹមជីវិត រាប់តាំងពីធ្វើការជាអ្នកទទួលភ្ញៀវ តារាបង្ហាញម៉ូដរូបថត… រហូតដល់ជំនួយការបង្រៀននៅមជ្ឈមណ្ឌលភាសាបរទេស ដែលនាងទទួលយកទាំងអស់។
ថ្វីត្បិតតែរវល់ជាមួយការងារក្រៅម៉ោងក៏ដោយ ក៏នាងពុំដែលឲ្យខកខានជាមួយការសិក្សា និងខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង។ នាងស្ទាត់ជំនាញ ២ ភាសាគឺ អង់គ្លេស និងបារាំង ។ ចំណែកភាសាថៃក៏ចេះស្ទាត់គ្រាន់បើដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















