Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិសេសណាស់ Marian Rivera ឬ ម៉ារីម៉ាកំពូលតារាភាពយន្តប្រចាំប្រទេសហ្វីលីន នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៧០ ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែល

spot_img

ភ្នំពេញ ៖ មានការលើកឡើងថា ម៉ារីម៉ា តារាហ្វីលីពីន បានហោះហើរទៅកាន់ប្រទេស អ៊ីស្រាអែលហើយ ដើម្បីចូលរួមកម្មវិធី ជ្រើសរើសស្រីស្អាត។ ហ្វេនៗជាច្រើន ដែលបានទទួលដំណឹងនេះ ខ្លះលើកឡើងថា នាងអាចធ្វើ ជាពិធីការិនី ខណៈអ្នកខ្លះលើកឡើងថា ម៉ារីម៉ា អាចជាគណៈមេប្រយោគម្នាក់ វាយតម្លៃ បេក្ខជន ទើបត្រូវអោយនាង បោះមកពីនាយធ្លាក់អាយបែបនេះ។

តារាភាពយន្តម៉ារីម៉ា តារាប្រចាំប្រទេសហ្វីលីពីន នឹងមានវត្តមាន ក្នុងកម្មវិធីMiss Universe ថ្នាក់ពិភពលោក។ នេះជាដំណឹងមួយ ដែលយើងមានការភ្ញាក់ផ្អើលជាទីបំផុត។ ប្រការបែបនេះហើយ កាន់តែជំរុញឲ្យកម្មវិធីចក្រវាឡដ៍ ធំនេះរិតតែកក្រើកបន្ថែមទៀត ក្រោយពេលបើកការប្រកួត។

ពិតណាស់ អ្នកណាក៍ទទួលស្គាល់ថា នាង ម៉ារីម៉ា ជាតារាសម្តែងលំដាប់កំពូល ប្រចាំប្រទេសហ្វីលីពីន ដែលមានទេពកោសល្យនិងស្នាដៃល្អ ទាំងហ្វីលីពីន និងប្រជាជនកម្ពុជា មានការស្រឡាញ់ពេញចិត្ត។ នាងនឹងបង្ហាញវត្តមាននៅ ក្នុងកម្មវិធីកម្រិតពិភពលោក ធ្វើឲ្យមានការចាប់អារម្មណ៍ម្តងទៀត។ ការបង្ហាញវត្តមាននេះ ប្រាកដជា ចូលរួមឲ្យកម្មវិធីមានការទទួលស្គាល់ ហើយកាន់តែល្បីល្បាញ ថ្នាក់ពិភពលោក។

ការប្រកួតMiss Universe ក៍ជាកម្មវិធីមួយល្អ នឹងទទួលស្គាល់ពាសពេញពិភពលោក។ ម្យ៉ាងកម្មវិធីនេះក៏មានវត្តមានបេក្ខភាព របស់កម្ពុជា តំណាងដោយកញ្ញា ងិន ម៉ារ៉ាឌី បានចូលរួមហើយ បានទាំងត្រៀមខ្លួនសម្លៀងកាំបិត រួចរាល់សម្រាប់ប្រកួតកម្មវិធីមួយនេះឲ្យល្អ តាមសមត្ថភាពដែលមាន។ អ្វីដែលយើងរំពឹងនោះគឺសង្ឃឹមថា តំណាងប្រទេសកម្ពុជា ពិតជាធ្វើបានល្អក្នុងរូបភាពមួយ ប្រសើរដូចរៀមច្បងមុនៗ។ យើងមានតែការជូនពរពីចម្ងាយ ឲ្យកញ្ញា ងិន ម៉ារ៉ាឌី ទទួលបានផលផ្លែល្អ ចំពោះបេសកម្មមួយនេះ ប្រមូលសមាធិប្រឡងឲ្យល្អ គ្រប់វិញ្ញាសា៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×