តាម Reuter នៅថ្ងៃទី ២២ ខែមេសា ម្សិលមិញនេះ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ វិបបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅយូរណាស់ទើបអាចបញ្ចប់បាន។
នៅលើគេហទំព័រ Twitter របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំសរសេរថា យើងនៅមានកំណាត់ផ្លូវមួយយ៉ាងវែងទើបអាចដោះស្រាយបញ្ចប់បានបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង អាចថារឿងរ៉ាវនឹងត្រូវបានបញ្ចប់ តែក៏អាចមិនបញ្ចប់បាន មានតែពេលវេលាទេ ទើបអាចឆ្លើយសំណួរនេះរួច… ។ ប៉ុន្តែអ្វីៗដែលខ្ញុំកំពុងធ្វើបច្ចុប្បន្នគួរណាស់វាត្រូវបានធ្វើតាំងពីយូរយារណាស់មកហើយ ។
ការសម្តែងមតិខាងលើផ្ទុយស្រឡះនឹងសេចក្តីថ្លែងការណ៍របស់លោកត្រាំផ្ទាល់មុននេះមួយថ្ងៃ គ្រាដែលលោកអបអរការសម្រេចចិត្តរបស់មេដឹកនាំកូរ៉េខាងគីម ជុងអ៊ុន អំពីការផ្អាកការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ ។
លោកត្រាំ បានហៅវាថា ជាការរីកចម្រើនធំធេងមួយ ហើយសម្តែងក្តីសង្ឃឹមចំពោះជំនួបកំពូលខាងមុខជាមួយលោកគីម ៕ សូយន