Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ​នឹង​ជួប​គីម ជុង​អ៊ុន នៅ​កន្លែង​ណា​?

spot_img

​តាម​អ្នកសង្កេតការណ៍​មួយចំនួន​លើកឡើងថា ម៉ុង​ហ្គោលី អាច​ជា​កន្លែង​ប្រព្រឹត្តទៅ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។​

​តាម Daily Mail ម៉ុង​ហ្គោលី​បច្ចុប្បន្ន គឺជា​ប្រទេស​ដែល​មាន​ចម្ងាយ​ផ្លូវ​ងាយស្រួល​សម្រាប់​លោក​គីម ហើយ​វា​ជា​តំបន់​ដែនដី​អព្យាក្រឹត​ចំពោះ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​អាមេរិក និង​កូរ៉េខាងជើង ។ តាម​កាសែត New York Times វាយ​តម្លៃ​នោះ មេដឹកនាំ​កូរ៉េខាងជើង​អាច​ធ្វើ​ដំណើរ​ក្នុង​រង្វង់​វិជ្ជមា​ត្រជិត ៣.២២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ព្រោះថា​យន្តហោះ​ពិសេស​របស់​លោក​ផលិត​តាំងពី​ជំនាន់​អតីត​សហភាពសូវៀត ហើយ​ពុំ​អាច​ហោះ​បាន​ឆ្ងាយ​ជាង​នេះ ព្រោះ​ត្រូវ​ឈប់​ដើម្បី​បន្ថែម​ប្រេង ។​

​យន្តហោះ​ពិសេស​របស់​លោក គីម ជុង​អ៊ុន ត្រូវបាន​ផលិត​តាំងពី​សម័យ​អតីត​សហភាពសូវៀត​។​

​យន្តហោះ​ពិសេស​នោះ​គឺជា​ប្រភេទ IL-62 ដែល​គេ​ផលិត​ហោះហើរ​បាន​ចម្ងាយ​ត្រឹមតែ ១០.០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ យ៉ាងនេះក្តី​អ្នកជំនាញការ​យល់ថា ព្រោះតែ​ផលិត​យូរ​មក​ហើយ ហេតុ​នេះ​តើ​ការហោះហើរ​ចម្ងាយ​ឆ្ងាយ​វា​សុវត្ថិភាព​ដែរឬទេ​?

​រូបភាព​មួយ​បាន​ថត​លោក​គីម នៅ​ក្នុង​យន្តហោះ​ពិសេស​របស់​ខ្លួន ។​

​តាម​អ្នកស្រាវជ្រាវ Dean Cheng ធ្វើការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទ្វីប​អាស៊ី​របស់​អង្គការ Heritage Foundation នោះ​ការរៀបចំ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ចុង​ក្រោយ​ចំណុះ​ទៅលើ​កង្វល់​នៃ​ការធ្វើដំណើរ​របស់​លោក​គីម ។ លោក​ប្រាកដថា កន្លែង​នោះ​ពុំមែន​ជា​ព្យុង​យ៉ាង​ឬ​ប៉េកាំង​ទេ ។​

​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ក្រៅ​ដំបូង​របស់​លោក​គីម គឺ​តាម​រថភ្លើង​ទៅ​កាន់​ក្រុង​ប៉េកាំង​កាលពី​ខែ​មីនា​កន្លងមក ។ នៅក្នុង​សារ​មួយ​លើ Twitter កាលពី​ខែ​មីនា អតីត​ប្រធានាធិបតី​ម៉ុង​ហ្គោលី Tsakhiagiin Elbegdorj បាន​អញ្ជើញ​លោក​ត្រាំ និង​លោក​គីម ទៅកាន់​រដ្ឋធានី Ulaanbaatar ។​

​អ្នកជំនាញការ​ភាគច្រើន​ជឿថា Ulaanbaatar ដែល​ជា​រដ្ឋធានី​របស់​ម៉ុង​ហ្គោលី គឺជា​ទីតាំង​សមស្រប​បំផុត​សម្រាប់​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ៕ សូ​យ​ន

spot_img
×