ភ្នំពេញ ៖ សេចក្តីប្រកាសគាំទ្រ ៖ យើងខ្ញុំជាប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយ កម្ពុជាប្រឆាំងកូវីដ១៩ សូមប្រកាសគោរពគាំទ្រយ៉ាងពេញទំហឹង និងជាឱឡារិក ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធ ផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែង ថា “ប្រទេសតូចមួយនេះ មិនត្រូវអ្នកណាប្រមាថ ដាច់ខាត ! ឥឡូវ យើងត្រូវប្រឹងទាំងអស់គ្នា កុំឲ្យកូវីដងើបឡើងវិញ កុំឱ្យអ្នកណាមើលងាយយើងបាន ប្រឹងប្រែង ព្យាបាលប្រជាជន ការពារប្រជាជនយើងពីជំងឺឆ្លង មិនថាកូវីដនោះទេ ជំងឺដទៃទៀត ពង្រឹងសមត្ថភាព វិស័យសុខាភិបាល របស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការការពារសុខភាពប្រជាជន រកវ៉ាក់សាំង ឥឡូវរាប់ទាំងការផលិតវ៉ាក់សាំង ដែល ទទួលបានការគាំទ្រពីរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន និង ក្រុមហ៊ុនផលិតវ៉ាក់សាំង ធ្វើបានត្រូវធ្វើជាមួយគ្នា” ។
យើងខ្ញុំជាប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងការបន្តបេសកម្ម របស់កម្ពុជាប្រឆាំងកូវីដ១៩ ដែលមានសមាជិកក្នុងបណ្តាញសង្គម Telegram កម្ពុជាប្រឆាំងកូវីដ១៩ ជាង ៦ម៉ឺននាក់ សូមគោរពគាំទ្រយ៉ាងពេញទំហឹង និងជាឱឡារិក ហើយក៏សូមបន្តប្ដេជ្ញាគាំទ្រ លះបង់ និងបន្តសកម្មភាពស្ម័គ្រចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងផ្សេងៗ តាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំឲ្យកម្ពុជាយើងគ្រប់គ្រងបាននូវស្ថេរភាព សង្គម និងសុខមាលភាពល្អជូនប្រជាពលរដ្ឋ ដែលឈានរក្សានិងសម្រេចបាននូវ “សន្តិភាព” ការពារបូរណភាពទឹកដី ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឲ្យកាន់តែរីកចម្រើនសំបូរសប្បាយ រុងរឿង លើគ្រប់វិស័យ៕រក្សាសិទ្ធិដោយ ៖ CEN


