Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី មាន​ព្រះ​រាជ​បន្ទូល​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង នីតិកាលទី៤ នៃព្រឹទ្ធសភា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានយាងជាអធិបតីភាព បើកសម័យប្រជុំដំបូងនីតិកាលទី៤ នៃព្រឹទ្ធសភា។

នាឱកាសនោះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាមានព្រះរាជបន្ទូល​ទៅ​កាន់​សម័យប្រជុំ និងបង្ហាញការសាទរដ៏កក្តៅជូនដល់ សមាជិក សមាជិកា ព្រឹទ្ធសភាទី៤ ដែលបានរួមសាមគ្គីភាពគ្នា បំពេញតួនាទីក្នុង​ស្ថាប័ននីតិបញ្ញាតិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យអំណាចរដ្ឋមានតុល្យភាព និងមានដំណើរការបានល្អប្រសើរ សំដៅ​ការពារមូលដ្ឋានគ្រឹះ នៃរដ្ឋធម្មនុញ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាព និង​ផល​ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់ជ្ឈដ្ឋាន។

សម័យប្រជុំលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រនៃកម្ពុជា ក៏មានការចូលរួមពីឥស្សរជនកំពូលៗ របស់​​កម្ពុជារួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងអង្គទូតនាផងដែរ៕ ដែន សីមា

(ខាងក្រោមនេះជាព្រះរាជសាររបស់អង្គព្រះមហាក្សត្រ..)