ប្រិយមិត្តជាច្រើន ប្រហែលនៅចាំបានហើយ ដែលកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ប៊ុន ផាក ដែលគេស្គាល់ថាជាសហគ្រិនវ័យក្មេងម្នាក់ ត្រូវបានអញ្ជើញចូលរួមកម្មវិធី «ចឹងហ្អ» ដើម្បីចែករំលែកបទពិសោធន៍ជាច្រើនរបស់ខ្លួន ប៉ុន្តែ ក្នុងនោះពិធីករពិធីការិនី ក៏បានចោទសួររឿងស្នេហា ពាក់ព័ន្ធមានគេចោទប្រកាន់ថា លោក ប៊ុន ផាក មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា តើជាការពិត ឬយ៉ាងណា។ ហើយជាការពិតណាស់ នៅពេលនោះ គ្រូជោគជ័យរូបនេះ បានបដិសេធថា ខ្លួនមិនបានស្រឡាញ់ភេទដូចគ្នានោះទេ និងនិយាយរើសអើងថា អ៊ែកៗណាស់ មិនចូលចិត្តទេ។
តែទោះយ៉ាងណា ក្រោយបែកធ្លាយរឿងរ៉ាវថ្មីៗនេះ ជាប់ពាក់ព័ន្ធធ្វើជាជនទី៣ ឆក់យកប្រពន្ធគេ និងថែមទាំងចង់បានរបស់ទ្រព្យគេទាំងមិនចេះអៀនខ្មាសទៀតនោះ ធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងចាស់ៗដៃរួចមក ក៏ស្រាប់តែមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះថា Khan Dane បានចេញមុខការពារកិត្តិយសគ្រូជោគជាំ ដោយបញ្ចេញសកម្មភាពធ្វើអំពើមនុស្សធម៌ជួយដល់សង្គមមួយចំនួន ក្នុងនោះ បុរសរូបនេះដែលចោទថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតនឹងគ្រូជោគជាំ បានលើកឡើងថា «ធ្វើគុណ100សំពៅ_ទោសតូចមួយចូលទៅរលាយគុណអស់…»។
ប៉ុន្តែ អ្វីដែលមិននឹកស្មាន់ដល់ និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺស្របពេលបុរសរូបនេះចេញមកការពារលើកតម្លៃបែបនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គម បានបញ្ចេញរូបថតស្និទ្ធស្នាលរវាងរូបគេ និងគ្រូជោគជាំ ប៊ុន ផាក បង្ហាញសកម្មភាពជាមួយគ្នានៅក្នុងរូបជូននំខេក ឡើងផ្អែមដូចស្ករតាំងម៉ែអុីចឹង។
ក្រោយពីបានឃើញផ្អែមបែបនេះ ម្នាក់ៗបាននាំគ្នាចំអកឲ្យកប់ៗថា «ប្តីគ្នាមិនអោយកាន់ជើងមេចកើត, ខំកាន់ជើង Bun Park ព្រោះគេអោយគាត់ស៊ីស្សីនប្រុសដូចគ្នា,….»។ រីឯអ្នកខ្លះទៀត ក៏បានដាក់ចំៗក្នុងរឿងនេះថា៖ «បោកពីស្រីមកចិញ្ចឹមប្រុស អាជោគជាំនេះជោគជ័យគ្រប់វិស័យហ្មង ស៊ីបានទាំងប្រុសស៊ីបានទាំងស្រី!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













