Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះផ្ទះចំនួន ៨០ខ្នង នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤, ៣៥, ៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ សាន ដេន ភេទស្រី អាយុ៥៨ឆាំ្ន មុខរបរ នៅផ្ទះ។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃការឆាបឆេះផ្ទះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី។

ប្រភេទសំណង់ មិនរៀបរយ។ ខូចខាតសម្ភារៈឆេះផ្ទះ សំណង់មិនរៀបរយ សរុបចំនួន ៨០ខ្នង។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ពុំមានបណ្តាលឲ្យមានអ្នករងរបួសនោះទេ ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៥គ្រឿង ប្រើប្រាស់ទឹកអស់ ៧៥ឡាន ស្មើរនឹង ៣០០ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ : – រថយន្តក្រសួងមហាផៃ្ទ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន សើ្មនឹង ៣៦ម៉ែត្រគូប។ – រថយន្តអង្គភាព ង៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន សើ្មនឹង ២០ម៉ែត្រគូប។ – រថយន្តOCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ឡាន សើ្មនឹង ៩៦ម៉ែត្រគូប។ – រថយន្តទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ឡាន សើ្មនឹង ៣៦ម៉ែត្រគូប។ – រថយន្តទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន សើ្មនឹង ២៤ម៉ែត្រគូប។ – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប ហើយរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៨និង០០នាទី ថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×