Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលមិនចង់ស្គាល់! ពីក្មេងលក់វត្ថុ​អនុស្សាវរីយ៍​​ល្បី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​នេះ ប្អូន​ប្រុស សាលិ ធំ​កំលោះ​ស្តូក និងសង្ហាដល់ហើយ បន្ទាប់​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន

ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់នៅចាំបានហើយ ពីក្មេងប្រុសលក់វត្ថុអន្សាវរីយ៍នៅលើទឹកដីតំបន់អង្គរ មានឈ្មោះថា ធុច សាលិ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ព្រោះតែរូបគេមានសមត្ថភាពដ៏មិននឹកស្មាន អាចនិយាយភាសាបរទេសបានរហូតដល់ទៅ ១៥ ភាសា ឯណោះ ហើយក្នុងនោះចេះស្ទាត់ជាងគែគឺភាសាចិន។

ជាការពិតណាស់ ក្មេងប្រុសដ៏មានភព្វវាសនារូបនេះ បានប្រែជីវិតពីក្មេងលក់វត្ថុអនុស្សារីយ៍ ទៅជាមានចំណេះដឹងជ្រៅជ្រះ គឺបន្ទាប់ពីស្រ្តីទេសចរជនជាតិម៉ាឡេស៊ីម្នាក់ បានថតវីដេអូបង្ហោះចែករំលែកនៅលើអុីនធើរណិត ធ្វើឲ្យល្បីពេញពិភពលោក រហូតសប្បុរសជនខ្មែរមួយចំនួន ជួយឧបត្ថម្ភជាហូរហែដល់ការរៀនសូត្រ និងទីបំផុត​ក៏ចាប់អារម្មណ៍នាយកសាលាមួយនៅប្រទេសចិន ទាក់ទងឲ្យសិក្សានៅទីនោះ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ ព្រោះគិតថា សាលិ គឺក្មេងម្នាក់ឆ្លាត។

មែនហើយ កាលពីឆ្នាំ២០១៨ សាលិ គឺជាក្មេងប្រុសម្នាក់មានអាយុទើបតែ ១៤ ទៅ ១៥ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ មកដល់ឆ្នាំ២០២១ នេះ រូបគេពេញកំលោះស្តូកហើយ និងថែមទាំងមានរូបរាងស្រស់សង្ហាទៀតផង។

សូមបញ្ជាក់ថា នៅពេលនេះ សាលិ កំពុងបន្តការសិក្សានៅឯប្រទេសចិន។ ហើយបើតាមដឹង នៅពេលនេះ សិលា កំពុងសិក្សាថ្នាក់ទី១១ នៅសាលាភាសាបរទេសដ៏ល្បីមួយនៅចិន គឺសាលា Hailiang Foreign Language School ក្នុងខេត្ត Zhejiang។ សិលា ក៏ធ្លាប់បានផ្តល់បទសម្ភាសន៍តាមរយៈសារព័ត៌មានក្នុងស្រុកថា បន្ទាប់បញ្ចប់ថ្នាក់ទី១២ នៅទីនោះ ប្អូននឹងបន្តការសិក្សាមហាវិទ្យាល័យ នៅទីក្រុងប៉េកាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×