Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់បឹងអភិរក្សឆ្នុកអណ្តែងអតីតឡូត៍លេខ១៤ ត្រូវបានគេឈូសឆាយ ព័ទ្ធរំលោភយក

កំពង់ឆ្នាំង ៖ តាមមាត់បឹងអភិរក្សឆ្នុកអណ្ដែង ដែលនៅក្នុងតំបន់អតីតឡូលេខ ១៤ ស្ថិតក្នុងភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីជាង២០ឆ្នាំមុន មានព្រៃលិចទឹកដុះក្រាស់ខ្មឹក នៅព័ទ្ធជុំវិញបឹងច្រៀតចូលមិនរួចនោះទេ តែឥឡូវត្រូវបានគេលួចឈូសឆាយព្រៃ លិចទឹកជុំវិញមាត់បឹងឈូសឆាយរុករានទន្ទ្រាន កាន់កាប់ជាកម្មសិទ្ធិឯកជន ធ្វើស្រែយូរឆ្នាំហើយ។

បើតាមប្រជាពលរដ្ឋបានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១នេះថា ករណីខាងលើនេះពុំដែលឃើញ មានអាជ្ញាធរនិងសមត្ថកិច្ចជំនាញ មានចំណាត់ការនោះឡើយ ។

ប្រជាពលរដ្ឋលោក សូ ហេង អាយុ ៦១ ឆ្នាំ រស់ នៅភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី និងជាអ្នកធ្វើស្រែជុំវិញមាត់បឹងអភិរក្សខាងលើនេះ នៅព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១ បាននិយាយថា រយៈពេល ២ ឆ្នាំកន្លងមកនេះលោក បានជួលដីតាមមាត់បឹងនេះចំនួន១២ហិកតា ពីអ្នកស្រី ចាន់ណា ជាម្ចាស់ ដីរស់នៅក្រុងភ្នំពេញ ដោយក្នុងមួយឆ្នាំគេយកថ្លៃឈ្នួលដី ក្នុងមួយហិកតា ៦០ ម៉ឺនរៀល ។
ចំណែកផលស្រូវដែលគាត់ទទួលបានវិញ គឺក្នុងដី១២ ហិកតានេះ ក្នុង១ឆ្នាំទទួលបានផលស្រូវ ចំនួន ៤០តោន ។

ពាក់ពន្ធនឹងករណីខាងលើនេះលោក ចិន ផាន់ណា មេឃុំកោះថ្កូវនៅព្រឹ កថ្ងៃទី ១០ ខែធ្នូនេះ បានបញ្ជាក់ឲ្យដឹងថា កន្លងមកអាជ្ញាធរបានឲ្យលោកស្រី ចាន់ណា ធ្វើស្រែនៅតាមខ្នងទួលជាប់នឹងបឹងតែប៉ុណ្ណោះ ។ ដូច្នេះករណីបំពានលួចឈូសឆាយព្រៃ តាមមាត់បឹងអភិរក្សខាងលើនេះ ដើម្បីធ្វើស្រែ ថ្ងៃស្អែកលោកនឹងហៅអ្នកពាក់ព័ន្ធទាំងអស់នោះ មកធ្វើការងារខាងលើនេះហើយ ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី ១០ ខែធ្នូនេះថា ករណីបំពានយកបឹងអភិរក្សខាងលើនេះ លោក និងសហការជាមួយជំនាញមន្ទីរធនធានទឹក ចុះទៅពិនិត្យមើល និងចំណាត់វិធានការតាមផ្លូវច្បាប់ ។ បឹងអភិរក្សដែលត្រូវការពារ ដោយសហគមន៍នេសាទ គឺដាច់ខាតមិនអនុញ្ញាត ឲ្យបុគ្គលណាមួយលួចឈូ សឆាយទន្ទ្រានយកទៅជាកម្មសិទ្ធិឯកជននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×