Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តតាកូម៉ាយ៉ាងលឿន រេចង្កូតឡើងខឿនផ្លូវ ទៅបុ.កបង្គោលភ្លើងក្រឡាប់រថយន្តជាច្រើនជុំ

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកតាកូម៉ា មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងខឿនសួនផ្លូវ រួចបន្តទៅបុ.កបង្គោលភ្លើង ពេញទំហឹងបណ្តាលឲ្យក្រឡាប់រថយន្តជាច្រើនជុំ សំណាងល្អមិនមានគ្រោះថ្នាក់ ដល់តៃកុងនិងអ្នករួមដំណើរជិតខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីបងប្រុសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឃើញហេតុការណ៍មួយនេះ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2O-8761 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលឡើងខឿនសួនផ្លូវ ទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យកំពឹតរងការខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញក្រឡាប់ជាច្រើនជុំ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបានឡើងលើកង់បីជិះគេ.ច ពីកន្លែងកើតហេតុបាត់ស្រមោល ។ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើងជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×