តារាប្រុស វ័យក្មេង ជាអ្នកចម្រៀងជួរមុខ ប្រចាំផលិតកម្មសាន់ដេរ ជ័យ សុវ៉ាត ហាក់មានការឃ្លាតពីមហាជនខ្លះ មួយរយៈចុងក្រោយនេះ។ ហ្វេនៗជាច្រើនបានបង្ហាញនូវចម្ងល់ជាច្រើនថា ការខកខានចេញបទចម្រៀងរបស់ ប្រុសស្អាតមួយនេះ បណ្តាលមកពីរឿងអ្វី។ ដោយសារកន្លងមកបទចម្រៀង ជាច្រើនដែលសុវ៉ាត ចេញផ្សាយឃើញថា មានសន្ទុះគាំទ្រខ្លាំងណាស់ពី សំណាក់មហាជន ព្រោះសំឡេងពិរោះ ផ្អែមប្រកបដោយការលួងលោម។
ជ័យ សុវ៉ាត បានធ្វើអោយផ្ទុះការគាំទ្រពេញទឹកពេញដី តាមរយៈបទចម្រៀងជាច្រើន ក្រោយពេលដែលលោក ហក់មកចូលច្រៀងក្នុងផលិតកម្មសាន់ដេរ។ ជាពិសេសបទមួយមានចំណងជើងថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ពេញនិយម មានការច្រៀងលេងកម្សាន្ត ពីបងប្អូនគ្រប់កន្លែង មិនថាពិធីមង្គលការ ជប់លៀងនោះទេ។ បន្ទាប់ពីបានធ្វើអោយផ្ទុះ បទល្អៗមក ខាងផលិតកម្មបានចាត់ចែង ផលិតនូវចម្រៀងល្អៗ ផ្សេងទៀតអោយត្រូវ និងសំឡេង តារាប្រុសរូបនេះ ក្រោយពេលដឹងថា យុវវ័យជាច្រើន ទទួលការគាំទ្រទេពកោសល្យ របស់ជ័យ សុវ៉ាត។ ការស្ងប់ស្ងាត់មួយរយៈមកនេះ អាចនិយាយបានថា មានភារៈរៀងខ្លួនដោយ សុវ៉ាតជាប់រៀនពេទ្យ ជំនាញដុកទ័រ។ ម្យ៉ាងទៀតដោយសារ បថទកូវីដ មានការហក់ឡើង ២ឆ្នាំចុងក្រោយនេះ ទើបធ្វើអោយ ក្រុមការងារមិនអាចជួបជុំគ្នា ច្រើនដូចពីមុនទើបត្រូវរក្សាគម្លាតមួយរយៈសិន។
តារាចម្រៀង ជ័យ សុវ៉ាត ថ្លែងអោយដឹងថា លោកនៅតែមានបទចម្រៀង ទុកបង្ហាញបងប្អូនទស្សនិកជនដដែលនោះនៅឡើយ គ្រាន់ថាមិនទាន់ចង់បង្ហាញ។ ម្យ៉ាងទុកអោយស្ងប់កូវីដ លោកនឹងលើកយកទៅខាងផលិតកម្ម ដើម្បីផ្សព្វផ្សាយ។ លើសពីនេះ លោកមមាញឹកជាមួយ ការរៀនបញ្ចប់ជំនាញពេទ្យ ខាងដុកទ័រ ចូលដល់ឆ្នាំទី៨ទៅហើយនោះ ទើបពន្យាពេលជាមួយសិល្បៈមួយរយៈសិន។ លោកថា ចង់ប្រមូល អារម្មណ៍អោយល្អ ក្នុងការច្បាមយកផ្នែកសិក្សាសិនព្រោះរឿងសំខាន់នៃ ជីវិតដែរ។ម្យ៉ាងសិល្ប លោកមិនអាចបោះបង់ចោលជាដាច់ខាត ព្រោះវិថីនេះ បានតស៊ូពុះពារ តាំងពីនៅវ័យក្មេងមក។
ពេទ្យ ខាងដុកទ័រ ចូលដល់ឆ្នាំទី៨ទៅហើយនោះ ទើបពន្យាពេលជាមួយសិល្បៈមួយរយៈសិន។ លោកថា ចង់ប្រមូល អារម្មណ៍អោយល្អ ក្នុងការច្បាមយកផ្នែកសិក្សាសិនព្រោះរឿងសំខាន់នៃ ជីវិតដែរ។ម្យ៉ាងសិល្ប លោកមិនអាចបោះបង់ចោលជាដាច់ខាត ព្រោះវិថីនេះ បានតស៊ូពុះពារ តាំងពីនៅវ័យក្មេងមក៕ រក្សាសិទ្ធិដោយ៖ ឧត្តម











